**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

លោក ត្រាំ ជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកបានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមរយៈការហៅ​ទូរសព្ទ​ ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រធានបទនៃការសន្ទនារបស់ពួកគេនោះទេ។

លោក ត្រាំ បានអត្ថាធិប្បាយនៅក្នុងបទសម្ភាសមួយដែលត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទទី១០ ខែកុម្ភៈ។ នៅពេលសួរថាតើលោកបានជួបពិភាក្សាជាមួយមេដឹកនាំចិនចាប់តាំងពីការឡើងកាន់តំណែងរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកដែរឬទេ? លោក ត្រាំ បានឆ្លើយថា៖«បាទ ខ្ញុំបាននិយាយជាមួយគាត់ ហើយខ្ញុំបាននិយាយជាមួយក្រុមការងាររបស់គាត់ផងដែរ»។ លោកបានបន្ថែមថា៖«យើងមានទំនាក់ទំនងផ្ទាល់ខ្លួនល្អណាស់»។ យ៉ាងណាមិញ លោកប្រធានាធិបតី​ ត្រាំ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ពេលវេលា​ពិតប្រាកដ​នៃ​ការ​ហៅ​ទូរសព្ទ​នេះ​បាន​កើត​ឡើង​ឬ​អ្វី​ដែល​ត្រូវ​បាន​ពិភាក្សា​នោះ​ទេ។

លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកមិនប្រញាប់ប្រញាល់និយាយជាមួយលោក ស៊ី ដើម្បីព្យាយាមបញ្ចៀសសង្គ្រាមពាណិជ្ជកម្មថ្មីរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនោះទេ។ ការសន្ទនារវាងមេដឹកនាំមហាអំណាចទាំង២ ត្រូវបានគេមើលឃើញថាមានសារសំខាន់ចំពោះការបន្ធូរបន្ថយហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម។ សូមរំឭកថា លោក ត្រាំ និងលោក ស៊ី បានជជែកពិភាក្សាគ្នាក្នុងការ​ហៅ​ទូរសព្ទ​ មុនពេលលោក ត្រាំ ចូលកាន់តំណែងក្នុងខែមករា ហើយបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើនរួមមាន ទិកតុក ពាណិជ្ជកម្ម និងតៃវ៉ាន់។

គួរបញ្ជាក់ថា រដ្ឋធានីវ៉ាស៊ីនតោន និងប៉េកាំង មានទំនាក់ទំនងតានតឹងអស់ជាច្រើនឆ្នាំជុំវិញភាពខុសគ្នាលើបញ្ហារាប់ជំពូក រាប់ចាប់ពីពន្ធ ពន្ធពាណិជ្ជកម្ម និងសន្តិសុខតាមអ៊ីនធឺណិត រហូតដល់តៃវ៉ាន់ ហុងកុង សិទ្ធិមនុស្ស និងប្រភពដើមនៃជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង