**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

លោក Elon Musk មិនចាប់អារម្មណ៍នឹងការទិញ TikTok ដែលជាកម្មវិធីវីដេអូខ្លីដ៏ពេញនិយមនោះទេ

បរទេស៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Elon Musk បាននិយាយថា គាត់មិនចាប់អារម្មណ៍នឹងការទិញ TikTok ដែលជាកម្មវិធីវីដេអូខ្លីដ៏ពេញនិយម ដែលត្រូវបានសហរដ្ឋអាមេរិកកំពុងព្យាយាមហាមឃាត់ជុំវិញបញ្ហាសន្តិសុខជាតិជាមួយម្ចាស់ក្រុមហ៊ុនធំ ByteDance ដែលមានមូលដ្ឋាននៅចិននោះទេ។

ប្រធានាធិបតី សហរដ្ឋ អាមេរិក លោក Donald Trump បាននិយាយថា គាត់បើកចំហឱ្យ Musk ទិញកម្មវិធីដែលគ្រប់គ្រងដោយ ByteDance ប្រសិនបើគាត់ចង់ធ្វើដូច្នេះ ប៉ុន្តែជាការឆ្លើយបត នៅចុងសប្ដាហ៍កន្លងទៅនេះ លោក Elon Musk បានចេញមកបង្ហាញ អារម្មណ៍ថា «ខ្ញុំ មិន បាន ដាក់ ដេញថ្លៃ សម្រាប់ទិញយក TikTok នោះទេ»។

លោកបានបន្ថែមទៀតថា «ខ្ញុំមិនមានគម្រោងសម្រាប់ធ្វើអ្វីនោះទេ បើសិនជាខ្ញុំមាន TikTok»។ «ខ្ញុំមិនស្ទាក់ស្ទើរក្នុងការទិញ TikTok ទេ បើសិនជាវាជាក្រុមហ៊ុនមិនធម្មតា ហើយជាទូទៅខ្ញុំកម្រណាស់ ទិញក្រុមហ៊ុនធម្មតាៗណាស់។ ការទិញយកប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ដែលឥឡូវនេះហៅថា X គឺមិនធម្មតាទេ»។ «ជាធម្មតា ខ្ញុំបង្កើតក្រុមហ៊ុនតាំងពីដំបូង»។

ByteDance ត្រូវបានផ្តល់ឱ្យថ្ងៃផុតកំណត់ខែមករា ដើម្បីលក់ទ្រព្យសម្បត្តិអាជីវកម្ម TikTok នៅអាមេរិក ឬប្រឈមមុខនឹងការហាមឃាត់ បន្ទាប់ពីមានការព្រួយបារម្ភរបស់សមាជិកសភាថាកម្មវិធីនេះបង្កហានិភ័យសន្តិសុខជាតិ ដោយសារតែប្រទេសចិនអាចបង្ខំក្រុមហ៊ុនឱ្យចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិករបស់ខ្លួន។ TikTok បានបដិសេធថាខ្លួនមិនមាន ឬមិនធ្លាប់ចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក។

Apple និង Google មិនបានបញ្ចូល TikTok ឡើងវិញទៅហាងកម្មវិធីរបស់ពួកគេទេ ចាប់តាំងពីច្បាប់របស់សហរដ្ឋអាមេរិកចូលជាធរមាន។ TikTok បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នៅសហរដ្ឋអាមេរិក អាចទាញយកកញ្ចប់ កម្មវិធីនៅលើគេហទំព័ររបស់ខ្លួន ដែលវាជាកិច្ចខិតខំប្រឹងប្រែងដើម្បីចៀសវាងការរឹតបន្តឹងលើវេទិកាដ៏ពេញនិយមនៅក្នុងប្រទេស។

លោក Trump បាននិយាយថាគាត់កំពុងពិភាក្សាជាមួយមនុស្សជាច្រើនជុំវិញការទិញ TikTok ហើយទំនងជានឹងមានការសម្រេចចិត្តលើអនាគតរបស់កម្មវិធីនៅក្នុងខែនេះ ខណៈដែលវាមានអ្នកប្រើប្រាស់នៅអាមេរិកប្រហែល ១៧០ លាននាក់។

ក្នុងសប្តាហ៍នេះ លោកប្រធានាធិបតីបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីបង្កើតមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពក្នុងឆ្នាំនេះ ដោយនិយាយថាវាអាចទិញ TikTok បាន៕

អត្ថបទដែលជាប់ទាក់ទង