**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

បទវិភាគ៖សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះទេ

នៅប៉ុន្មានថ្ងៃមុន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយ ១០ ភាគរយលើទំនិ ញចិនដែលនាំចេញទៅសហរដ្ឋអាមេរិកដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស រីកឯភាគីចិនបានថ្លែងភ្លាមៗថា នឹងចាត់វិធានការតបតវិញដ៏ចាំបាច់ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន ។ នៅថ្ងៃទី ៤ ខែកុម្ភៈ វិធានការតបតវិញពាក់ព័ន្ធត្រូវបានអនុវត្ត ពោលគឺ ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥តទៅ ប្រទេសចិននឹងហូតពន្ធបន្ថែមលើទំនិញនាំចូលមួយចំនួនដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ។ ទន្ទឹមនឹងនេះ ប្រទេសចិនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក(WTO)រួចហើយ ។ មតិអន្តរជាតិសម្គាល់ឃើញថា វិធានការតបតវិញរបស់ចិន គឺ សមស្របនឹងច្បាប់អន្តរជាតិនិងច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងក៏បានគោរពកិត្យានុភាពនៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ ដែលមានសារសំខាន់ណាស់ចំពោះការគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។
ក្នុងនាមជាប្រទេសមានអធិបតេយ្យភាពមួយ ប្រទេសចិនមានសិទ្ធិអភិវឌ្ឍន៍ដ៏ស្របច្បាប់ ។ សហរដ្ឋអាមេរិកបានធ្វើឱ្យវិបត្តិថ្នាំហ្វេនតានីលដែលបណ្តាលមកពីអសមត្ថភាពក្នុងការធ្វើអភិបាលកិច្ចក្នុងស្រុកផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ហើយបានយកកលល្បិចពន្ធគយធ្វើជាលេស ដើម្បីផ្ទេរទំនាស់ក្នុងស្រុក ធាតុពិតគឺដាក់សម្ពាធយ៉ាងកម្រោលទៅលើសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសចិន ។ ភាគីអាមេរិកបានបង្ករឿងហេតុមុនគេ បន្ទាប់មកទើបភាគីចិនចិនបានចាត់វិធានការតបតវិញតាមផ្លូវច្បាប់ នេះគឺសមហេតុផល ។
“បើមើលពីក្បួនច្បាប់អន្តរជាតិអាចឃើញថា ប្រទេសចិននិងសហរដ្ឋអាមេរិកសុទ្ធតែជារដ្ឋសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO) ហើយគួរតែគោរពតាមច្បាប់កំណត់នៃអង្គការនេះ ។ អនុលោមតាម«អនុស្សរណៈយោគយល់នៃច្បាប់កំណត់និងនីតិវិធីរបស់អង្គការWTOស្តីពីការដោះស្រាយវិវាទ» ប្រទេសចិនមានសិទ្ធិក្នុងការដាក់ពាក្យបណ្តឹងទៅកាន់អង្គការ WTO ព្រមទាំងអនុវត្តវិធានការតបតវិញពាក់ព័ន្ធ ។ ភាគីចិនធ្វើបែបនេះគឺជាការគាំពារច្បាប់កំណត់អន្តរជាតិយ៉ាងមុតមាំ ហើយក៏បានបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា អំណាចខ្លាំងមិនមែនជាសច្ចធម៌អន្តរជាតិទេ ច្បាប់កំណត់មិនអាចជាន់ឈ្លីបានឡើយ ។
បើមើលពីវិធានការជាក់ស្តែងអាចឃើញថា ដោយអនុលោមតាមច្បាប់និងការកំណត់ពាក់ព័ន្ធ ភាគីចិនបានកំណត់ជាក់លាក់ថា ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥តទៅ នឹងដំឡើងពន្ធគយចំនួន ១៥ ភាគរយលើទំនិញនាំចូលមួយចំនួនដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដូចជាធ្យូងថ្មនិងឧស្ម័នធម្មជាតិរាវជាដើម ហើយបានដំឡើងពន្ធគយចំនួន ១០ ភាគរយលើប្រេងឆៅ គ្រឿងចក្រកសិកម្ម រថយន្តបំពាក់ម៉ាស៊ីនចំណុះធំនិងរថយន្តប្រភេទភីកកាប់។ អ្នកវិភាគសម្គាល់ឃើញថា វិធានការតបតវិញរបស់ចិនបានឆ្លុះបញ្ចាំងពីលក្ខណៈឯកភាពនៃគោលការណ៍និងភាពរស់រវើកដែលប្រកបដោយភាពចំគោលដៅនិងប្រសិទ្ធភាព ។
ការពិតជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិកបានបំផុសសង្គ្រាមពន្ធគយទៅលើប្រទេសចិន ទីបំផុតអ្នកដែលត្រូវបង់តម្លៃនោះគឺសហរដ្ឋអាមេរិកខ្លួនឯង។ តាមការគណនារបស់ធនាគារគំនិតអាមេរិកឱ្យដឹងថា សង្រ្គាមពាណិជ្ជកម្មក្នុងឆ្នាំ ២០១៨ បានបណ្តាលឱ្យអ្នកប្រើប្រាស់អាមេរិកទទួលបន្ទុកបន្ថែមចំនួនលើសពី ៤ម៉ឺនលាន ដុល្លារអាមេរិកនិងបាត់បង់ឱកាសការងារចំនួន ២៤ ម៉ឺន ៥ ពាន់ ។ បន្ទាប់ពីបានធ្វើអនុត្តរភាពខាងពាណិជ្ជកម្ម បិទខ្ទប់និងគាបសង្កត់ទៅលើប្រទេសចិន សហរដ្ឋអាមេរិកមិនត្រឹមតែមិនបានសម្រេចនូវការជំរុញឱ្យឧស្សាហកម្មកម្មន្តសាលវិលត្រឡប់ទៅរកអាមេរិកវិញឬកាត់បន្ថយឱនភាពពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានបន្ថែមដើមទុននៃប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ។
ហេតុនេះហើយបានជា ប៉ុន្មានថ្ងៃជាប់មកនេះ ឥស្សរជនអន្តរជាតិដែលក្នុងនោះបូករួមទាំងថ្នាក់ដឹកនាំអឺរ៉ុបផងដែរបាននាំគ្នាព្រមានថា ការដែលសហរដ្ឋអាមេរិកបានបំផុសសង្គ្រាមពន្ធគយជុំថ្មីគឺជាទង្វើឆោតល្ងង់ណាស់ ។លោកស្រី Ursula vonder Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានថ្លែងកាលពីថ្ងៃទី ៣ ខែកុម្ភៈថា ការដំឡើងពន្ធគយខ្ពស់នឹងបន្ថែមដើមទុនពាណិជ្ជកម្ម បំផ្លាញដល់ផលប្រយោជន៍របស់នយោជិកនិងអ្នកប្រើប្រាស់ ក៏ដូចជាបង្កបង្កើតភាពចលាចលខាងសេដ្ឋកិច្ចនិងធ្វើឱ្យអតិផរណាកើនឡើងយ៉ាងខ្លាំង វាមិនអាចទទួលបានផលប្រយោជន៍ណាមួយឡើយ ។ តាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិកឡើងកាន់មុខតំណែងបានរកឃើញថា ប្រជាជនអាមេរិកភាគច្រើនបានប្រឆាំងនឹងការអនុវត្តវិធានការដំឡើងពន្ធគយជុំថ្មី ។
និយាយរួមទៅ ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ សហរដ្ឋអាមេរិកគួរគិតពិចារណាពីសុខុមាលភាពនិងផលប្រយោជន៍របស់ប្រជាជន ឈ្វេងយល់ប្រកបដោយវិចារណញ្ញាណនូវធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ក៏ដូចជាប្រញាប់កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួនភ្លាមៗដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាព ។ បើពុំនោះសោត ការពិតជាក់ស្តែងក៏នឹងបង្ហាញម្តងទៀតថា សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង