**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

 

 

នំពេញ៖ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធយ៉ាង ដាច់អហង្កាចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី នាពេលថ្មីៗនេះ មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសូមធ្វើការបំភ្លឺបញ្ជាក់ជូនសាធារណមតិមេត្តា ជ្រាបថា ចំពោះការចោទប្រកាន់មកលើថ្នាក់ដឹកនាំថា បានផលិតនិងចែកចាយទិដ្ឋាការពន្យាការស្នាក់នៅ ក្លែងក្លាយ និងខុសតួលេខ ជាដើមនោះ គឺជាចេតនាមួលបង្កាច់ និងប្រឌិតឡើងដោយគ្មានមូលដ្ឋាន ច្បាស់លាស់ និងមិនត្រឹមត្រូវឡើយ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមបញ្ជាក់ជូនថា សន្លឹកទិដ្ឋាការ ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បើកមកប្រើប្រាស់គ្រប់ប្រភេទ ត្រូវបានបោះពុម្ពដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានសញ្ញាសំគាល់សុវត្ថិភាព និងលេខរៀងសន្លឹកទិដ្ឋាការត្រឹមត្រូវ ដើម្បី ការពារការក្លែងក្លាយ និងអាចគ្រប់គ្រងចំនួនសន្លឹកទិដ្ឋាការបានច្បាស់លាស់។ សន្លឹកទិដ្ឋាការគ្រប់ប្រភេទ ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញាវត្ថុ នៃក្រសួងមហាផ្ទៃ ដើម្បីគ្រប់គ្រង និងបើក ផ្តល់បន្តមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រើប្រាស់ ដោយមានការកត់ត្រា និងផ្ទៀងផ្ទាត់ចំនួនយ៉ាង ម៉ត់ចត់ ហើយនៅបំណាច់ខែនីមួយៗ ក៏មានរបាយការណ៍លទ្ធផល ស្តីពីការប្រើប្រាស់ទិដ្ឋាការប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនទៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដើម្បីមានមូលដ្ឋានពិនិត្យ ផ្ទៀងផ្ទាត់ចំនួនសន្លឹកទិដ្ឋាការឡើងវិញ មុននឹងបញ្ជូនរបាយការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន សន្លឹកទិដ្ឋាការស្អិត ក៏ត្រូវជំនួសដោយទិដ្ឋាការអេឡិចត្រូនិក (ប្រើជា QR Code) ដើម្បីសម្រួលដល់ការធ្វើស្នើសុំទិដ្ឋាការឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស។

បន្ថែមពីនេះ ក៏នៅមាន ការធ្វើសវនកម្មជារៀងរាល់ឆ្នាំ ដោយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំណុះក្រសួងមហាផ្ទៃ សំដៅធ្វើ សុក្រឹត្យភាពបន្ថែមទៀត ជាពិសេសទៅលើការប្រើប្រាស់សន្លឹកទិដ្ឋាការ ដែលពាក់ព័ន្ធនឹងចំណូលថវិកា ជាតិនេះ យ៉ាងម៉ត់ចត់ និងម៉ឺងម៉ាត់ជាទីបំផុត។ ដោយឡែកចំពោះការតែងតាំងមន្ត្រីចំណុះអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ពុំមានការពាក់ព័ន្ធ និងមានភារកិច្ចក្នុងការ ចាត់ចែងកិច្ចការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាថ្មីម្តងទៀត សូមធ្វើការច្រានចោលទាំងស្រុងចំពោះ ការចោទប្រកាន់ដោយគ្មានភស្តុតាង និងបានបង្កការភ័ន្តច្រឡំដល់សាធារណមតិ និងធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សេចក្តីដូចបានបញ្ជាក់ជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង