**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

G-7 កំពុងរិះរកវិធីរឹតបន្តឹងការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីបន្ថែមទៀត

បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News ក្រុមប្រទេសមានឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ ឬហៅថា G-7 កំពុងរិះរកវិធីរឹតបន្តឹងការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីបន្ថែមទៀត ខណៈដែលពួកគេព្យាយាមដាក់ចេញទិសដៅប្រសើរជាងនេះទៅលើលទ្ធភាពរបស់ទីក្រុងម៉ូស្គូក្នុងការផ្តល់មូលនិធិដល់ការធ្វើសង្គ្រាមប្រឆាំងប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីកិច្ចការនេះថា ជម្រើសដែលស្ថិតក្នុងការពិចារណានានារួមមានទាំងដាក់ចេញយន្តការថ្មីជំនួសយន្តការចាស់ជាមួយនឹងការហាមឃាត់ពេញលេញលើប្រេងឆៅរបស់រុស្ស៊ី និងការទម្លាក់កម្រិតកំណត់តម្លៃពី ៦០ដុល្លារក្នុងមួយបារ៉ែលក្នុងពេលបច្ចុប្បន្នមកនៅត្រឹមប្រហែល ៤០ដុល្លារ។ ប្រភពដែលស្នើសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារជាកិច្ចពិភាក្សារសើបនោះ បានរំឭកថា ការពិភាក្សាកំពុងបន្ត ហើយមិនទាន់មានការឯកភាពគ្នានៅឡើយទេទៅលើជំហានបន្ទាប់។

ស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ននៃយន្តការកម្រិតតម្លៃប្រេងឆៅរបស់រុស្ស៊ី ប្រតិបត្តិកររបស់ប្រទេសលោកខាងលិចអាចធានានិងដឹកជញ្ជូនប្រេងរុស្ស៊ីបានលុះត្រាតែប្រេងឆៅទាំងនោះត្រូវបានទិញក្រោមតម្លៃកម្រិតកំណត់នេះ។ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបក៏បានដាក់ចេញការហាមឃាត់លើការនាំចូលភាគច្រើនដែលធ្វើឡើងប៉ុន្មានខែបន្ទាប់ពីការឈ្លានពានក្នុងទ្រង់ទ្រាយពេញលេញរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

កត្តានោះត្រូវបានគេមើលឃើញថា ទីក្រុងមូស្គូបានងាកទៅរកក្រុមកប៉ាល់ដឹកប្រេងសម្ងាត់ ដែលជារឿយៗប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងឬម្ចាស់មិនស្គាល់អត្តសញ្ញាណ ដើម្បីដឹកប្រេងឆៅរបស់ខ្លួនទៅកាន់ទីផ្សារថ្មីជាពិសេសនៅទីផ្សារនៅអាស៊ី។ ក្រុមនាវាដឹកប្រេងសម្ងាត់នេះបានជួយរុស្ស៊ីគេចវេសពីវិធានការរឹតបន្តឹងរបស់ប្រទេសលោកខាងលិច ដោយលក់ប្រេងឆៅក្នុងតម្លៃខ្ពស់ជាងកម្រិតកំណត់សម្រាប់រយៈពេលភាគច្រើនក្នុងឆ្នាំនេះ។

ជាការឆ្លើយតប ក្រុមប្រទេស G-7 បានដាក់ទណ្ឌកម្មលើក្រុមនាវាដឹកជញ្ជូននិងអង្គភាពជាច្រើនដែលពាក់ព័ន្ធនឹងការជួញដូរសម្ងាត់ទាំងនេះ។ ប្រទេសមួយចំនួននៅអឺរ៉ុបខាងជើងក៏កំពុងបង្កើនការត្រួតពិនិត្យការធានារ៉ាប់រងលើការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីផងដែរ។

កម្រិតកំណត់តម្លៃលើប្រេងឆៅរបស់រុស្ស៊ីដែលកំពុងនៅជាធរមានត្រូវបានបង្កើតឡើងដើម្បីដាក់កម្រិតប្រាក់ចំណូលដែលរុស្ស៊ីរកបានពីការលក់ប្រេងរបស់ខ្លួន ខណៈដែលរក្សាតម្លៃប្រេងពិភពលោកមិនឱ្យឡើងថ្លៃ។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍កន្លងមកថា ជាមួយនឹងការធ្លាក់ចុះតម្លៃប្រេងក្នុងគ្រាដែលមានការព្យាករថានឹងមានអតិរេកប្រេងសកលនៅឆ្នាំ២០២៥ ខាងមុខ ក្រុមសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ុយក្រែនបានបើកចំហរឱ្យមានការជជែកអំពីការចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀត។

ប្រភពដដែលបាននិយាយទៀតថា នៅពេលដែលពួកគេថ្លឹងថ្លែងជម្រើសនានាដែលអាចធ្វើទៅបាននោះ ក្រុមប្រទេស G-7 កំពុងពិនិត្យមើលតុល្យភាពនៃផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមានពីវិធានការដែលអាចដាក់ចេញណាមួយជាមួយនឹងបញ្ហាផ្សេងទៀតដូចជាសុវត្ថិភាពដែនសមុទ្រជាដើម ដោយអ្នកខ្លះបានលើកឡើងថា ពាណិជ្ជកម្មអាចទទួលបានអត្ថប្រយោជន៍ពីទីក្រុងម៉ូស្គូដោយប្រើប្រតិបត្តិករដែលអាចទុកចិត្តបានជាងនេះ៕

អត្ថបទដែលជាប់ទាក់ទង