**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ផែនការគ្រោងរៀបចំការបោះឆ្នោត របស់របបយោធាកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងត្រូវលើកយកមកជជែក ក្នុងកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា និងសមភាគីមកពីបណ្តាប្រទេសជិតខាង

បាងកក៖ ផែនការរបស់របបយោធាកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា ដែលគ្រោងរៀបចំការបោះឆ្នោតចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ត្រូវបានគេរំពឹងថា នឹងត្រូវលើកយកមកជជែកដេញដោលនៅក្នុងកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍ទី១៩ ខែធ្នូនេះ រវាងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា និងសមភាគីមកពីបណ្តាប្រទេសជិតខាងផ្សេងៗ។ នេះបើយោងតាមប្រភពចំនួនបីបានទម្លាយចេញ។

ថៃកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់តំបន់ចំនួនពីរដាច់ដោយឡែកពីគ្នា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ហើយក៏ជាលើកដំបូងដែលមានការចូលរួមពីប្រទេសជាប់របងព្រំដែនជាមួយមីយ៉ាន់ម៉ាដូចជា៖ ប្រទេសចិន បង់ក្លាដែស និងឥណ្ឌា បន្ទាប់មកក៏មានសមាជិកនៃប្លុកក្នុងតំបន់អាស៊ានផងដែរ។ មែនទែនទៅ កិច្ចពិភាក្សានេះ ធ្វើឡើងស្របពេលដែលម៉ាឡេស៊ីនឹងចូលកាន់តំណែងជាប្រធានអាស៊ានប្ដូររវេននៅឆ្នាំក្រោយ បន្ទាប់ពីសមាជិកទាំង១០ប្រទេស បានបរាជ័យក្នុងការអនុវត្តផែនការសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈភ្លើងជម្លោះកាន់តែកើនឡើងកំពុងប៉ះពាល់ដល់ប្រទេសជិតខាងផ្សេងៗផងដែរ។

ទោះបីជាកំពុងប្រឈមនឹងសេដ្ឋកិច្ចដួលរលំ និងគណបក្សនយោបាយរាប់សិបត្រូវបានហាមឃាត់ក៏ដោយ ក៏របបយោធាកំពុងជំរុញឱ្យរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៥។ ប្រភពចំនួនបីដែលបានដឹងរឿង បានទម្លាយថា បញ្ហានេះត្រូវបានគេរំពឹងថា នឹងកើតឡើងនៅក្នុងកិច្ចពិភាក្សានៅរាជធានីបាងកក នៅថ្ងៃព្រហស្បតិ៍ ដែលចូលរួមដោយរដ្ឋមន្ត្រីការបរទេសតែងតាំងដោយកងទ័ពរបស់មីយ៉ាន់ម៉ា គឺ លោក ថាន់ ស្វេ (Than Swe)។ ជាមួយគ្នា ប្រភព​មួយ​បានអះអាង​ថា៖«មីយ៉ាន់ម៉ា​ចង់​រៀបចំ​ការ​បោះ​ឆ្នោត។ ពួកគេចង់បានភាពស្របច្បាប់»។ ទន្ទឹមនឹងនេះ ចិនដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរបបយោធា បានសម្ដែងការគាំទ្រសម្រាប់ការផ្លាស់ប្ដូររនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការបោះឆ្នោតឆ្នាំ២០២៥ ខណៈមេដឹកនាំប្រទេសថៃបានអំពាវនាវឱ្យមានការចូលរួមជាមួយរដ្ឋធានីណៃពិដោ មុនការបោះឆ្នោតដែលបានគ្រោងទុក ត្រូវបានធ្វើឡើង។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនដេច បាឡានគូរ៉ា (Nikorndej Balankura) នៅសប្តាហ៍នេះបាននិយាយថា កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ នឹងក្លាយជាការពិគ្រោះយោបល់ក្រៅផ្លូវការ ស្តីពីសន្តិសុខព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែន។ លោកបន្តថា នៅថ្ងៃសុក្រ សមាជិកអាស៊ាននឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់ប្លុកសម្រាប់សន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គួរជម្រាបថា មីយ៉ាន់ម៉ាស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលដែលយោធាផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត និងបង្ក្រាបលើការបន្តការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ បង្កឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស។

អត្ថបទដែលជាប់ទាក់ទង