**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

ក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រោមអធិបតីភាព ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) និងជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.គ.ម.) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការតំណាងគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួម សរុបប្រមាណ ៤០០ រូប។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថាសិក្ខាសាលានាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ រួមមាន៖ ទី១. ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្ត យន្តការ វិធាន និង នីតិវិធី ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលទើបចូលជាធរមានថ្មីៗ ជាពិសេសផ្សព្វផ្សាយគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រង និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងបណ្ដុះបណ្ដាលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រព័ន្ធ SARMIS សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ទី២. ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្ត យន្តការ វិធាន និង នីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ជាពិសេសផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រង និង ការប្រមូលចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ឆ្លើយតបទៅនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ ដំណាក់កាលទី៤ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញចក្ខុវិស័យឆ្នាំ២០៣០ ក្នុងទិសដៅចូលរួមកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និងវិមជ្ឈការ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ ឆ្ពោះទៅឧត្តមានុវត្តន៍។

ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមហានិភ័យ និងភាពមិនប្រាកដប្រជាដែលបង្កឡើងដោយឥទ្ធិពលផ្ទួនៗគួបគ្នាពីវិបត្តិធំៗលើសេដ្ឋកិច្ចសកល និងតំបន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់លាក់ មុតស្រួច និងចំគោលដៅលើការដោះស្រាយបញ្ហាជាឧបសគ្គរាំងស្ទះ ការប្រកួតប្រជែង ការពង្រឹងភាពធន់ និង ការជំរុញវិនិយោគ ព្រមទាំងការធ្វើវិចារណកម្ម និង ការពង្រឹងប្រសិទ្ធភាពចំណាយ ក៏ដូចជាការពង្រឹងវិន័យថវិកា និង ការវិភាជថវិកា ដោយផ្អែកលើសមិទ្ធកម្មជាដើម ជាពិសេស តាមរយៈការអនុវត្តការងារទាំងស្រុងនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលជាឧបករណ៍ដ៏សំខាន់ ក្នុងការគ្រប់គ្រងចំណូល-ចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងនាមជាស្ថាប័នប្រតិបត្តិករ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកាតព្វកិច្ចអនុវត្តដូចក្រសួង-ស្ថាប័នដទៃទៀតដែរ លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការប្រមូលចំណូលមិនមែនសារពើពន្ធ។

ទន្ទឹមនេះ ក្រសួងបានសិក្សា និងប្រមូលធាតុចូលពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយបានរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រង និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ត្រូវបានដាក់ឱ្យអនុវត្តតាមរយៈប្រកាសលេខ ៣៦៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ និងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវបានដាក់ឱ្យអនុវត្តតាមរយៈប្រកាសលេខ ៨២១ សហវ.ប្រក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ជាឧបករណ៍គន្លឹះបន្ថែមក្នុងការជួយសម្រួល និងគាំទ្របច្ចេកទេសដល់មន្ត្រីជំនាញទទួលបន្ទុក ដើម្បីណែនាំ និងពន្យល់លម្អិតបន្ថែមអំពីការអនុវត្តវិធាន និងនីតិវិធី ព្រមទាំងបានកំណត់បែបបទអនុវត្តការងារ ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងគោលដៅគាំទ្របច្ចេកទេសដល់អង្គភាពក្រោមឱវាទក្រសួង សំដៅគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធរបស់ក្រសួង ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងអនុលោមភាពនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមករបស់ក្រុមការងារ គ.ប.ទ. និង ក.គ.ម. ព្រមទាំងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានជំនាញ និងអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមផ្តល់មតិយោបល់ក្នុងការរៀបចំគោលការណ៍ណែនាំទាំងពីរ រហូតទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និង កំពុងត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នាពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង