**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទំនងជាបង្ហាញគោលជំហរដូចគ្នាជុំវិញវិបត្តិនៅស៊ីរី

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងសម្រេចលើសេចក្តីថ្លែងការណ៍ ស្ដីពីប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជុំវិញការដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាសរបស់ក្រុមឧទ្ទាម និងការផ្តួលរលំរបបលោកប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាធ (Bashar al-Assad)។

អ.ស.ប.៖ ក្រុមអ្នកការទូតអាម៉េរិក និងរុស្ស៊ី បានអះអាងកាលពីថ្ងៃចន្ទទី៩ធ្នូថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងសម្រេចលើសេចក្តីថ្លែងការណ៍ ស្ដីពីប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជុំវិញការដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាសរបស់ក្រុមឧទ្ទាម និងការផ្តួលរលំរបបលោកប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាធ (Bashar al-Assad)។

ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក វ៉ាស៊ីលី ណេបិនហ៊្សា (Vassily Nebenzia) បានសង្កត់ធ្ងន់ថា៖«ខ្ញុំគិតថា..ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានការរួបរួមគ្នាច្រើន ឬតិចតួចលើតម្រូវការក្នុងការថែរក្សាបូរណភាពទឹកដី និងឯកភាពនៃប្រទេសស៊ីរី ដើម្បីធានាការការពារជនស៊ីវិល ហើយធានាថា ជំនួយមនុស្សធម៌បានទៅដល់ប្រជាជនដែលខ្វះខាត»។ លោក បានបន្ថែមថា៖«មនុស្សគ្រប់គ្នាត្រូវបានភ្ញាក់ផ្អើលរួមទាំងសមាជិកក្រុមប្រឹក្សាផងដែរ។ ដូច្នេះ យើងត្រូវរង់ចាំមើល[..]ហើយវាយតម្លៃថា តើស្ថានភាពនឹងវិវឌ្ឍយ៉ាងណា?»។

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាម៉េរិក លោក រ៉ូប៊ឺត វូដ បានបញ្ជាក់ថា សមាជិកភាគច្រើនលើកឡើងអំពីបញ្ហាទាំងនោះ ហើយក្រុមប្រឹក្សានឹងសម្រេចលើសេចក្តីថ្លែងការណ៍មួយ។ លោក វូដ បាននិយាយថា៖«នេះគឺជាពេលវេលាដ៏មិនគួរឱ្យជឿ សម្រាប់ប្រជាជនស៊ីរី។ ឥឡូវនេះ យើងពិតជាផ្តោតលើការព្យាយាមមើលថា តើស្ថានការណ៍នឹងទៅជាយ៉ាងណា? តើអាចមានអាជ្ញាធរគ្រប់គ្រងនៅក្នុងប្រទេសស៊ីរីដែលគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីរីដែរឬទេ»។

ទន្ទឹមគ្នានេះ ឯកអគ្គរដ្ឋទូតស៊ីរី នៃអង្គការសហប្រជាជាតិ លោក គូសសាយ អាល់ដាហាក់ (Koussay Aldahhak) បានលើកឡើងថា៖«ឥឡូវនេះ យើងកំពុងរង់ចាំរដ្ឋាភិបាលថ្មី ប៉ុន្តែទន្ទឹមនឹងនោះ យើងកំពុងបន្តធ្វើការជាមួយរដ្ឋាភិបាលបច្ចុប្បន្ន និងថ្នាក់ដឹកនាំ។ យើងនៅជាមួយប្រជាជនស៊ីរី។ យើងនឹងបន្តការពារ និងព្យាយាមសម្រាប់ប្រជាជនស៊ីរី។ ដូច្នេះ យើងនឹងបន្តការងាររបស់យើងរហូតដល់មានការជូនដំណឹងបន្ថែម»។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា៖«ស៊ីរីកំពុងទន្ទឹងរង់ចាំការបង្កើតរដ្ឋសេរីភាព សមភាព នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ហើយយើងនឹងចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសរបស់យើង កសាងឡើងវិញនូវអ្វីដែលត្រូវបានបំផ្លាញ និងកសាងឡើងវិញនូវអនាគត អនាគតដ៏ល្អប្រសើររបស់ប្រទេសស៊ីរី»។

គួរជម្រាបថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិដែលមានសមាជិក១៥ប្រទេស បានជួបប្រជុំគ្នាជាច្រើនដងក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ដីពីស្ថានការណ៍នយោបាយ និងមនុស្សធម៌ និងអាវុធគីមីរបស់ប្រទេសស៊ីរី។ ជុំវិញភាពក្ដៅគគុកនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ហ្វូ កុង (Fu Cong) បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាថា៖«ស្ថានភាពចាំបាច់ត្រូវមានស្ថិរភាព ហើយត្រូវតែមានដំណើរការនយោបាយដែលរួមបញ្ចូល ហើយក៏មិនគួរមានការកើនឡើងនៃកម្លាំងភេរវករឡើងវិញដែរ»។ មែនទែនទៅ ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានវាយលុក និងបណ្តេញលោក អាសាដ ចេញពីតំណែង ខណៈក្រុមនេះ គឺជាដៃជើងរបស់ពួកអាល់កៃដានៅក្នុងប្រទេសស៊ីរី។ គួរបញ្ជាក់ថា ក្រុមនេះត្រូវបានដាក់ក្នុងបញ្ជីរខ្មៅ និងទណ្ឌកម្មដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង