**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងកំណែទម្រង់ការអប់រំបច្ចេកទេស សម្ព័ន្ធមេត្រីភាព កម្ពុជា-សហភាពអឺរ៉ុប

សៀមរាប៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងកំណែទម្រង់ការអប់រំបច្ចេកទេស សម្ព័ន្ធមេត្រីភាព កម្ពុជា-សហភាពអឺរ៉ុប និងមានការចូលរួមពី ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក Bryan Fornari ប្រធាននៃកិច្ចសហប្រតិបត្តិការ EU Delegation , ប្រតិភូតំណាងប្រទេសសមាជិក EU គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស សរុបប្រមាណ ៥០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញនូវសេចក្តីរីករាយដែលបានចូលរួមពិធីប្រកាសនេះ និងបានថ្លែងអំណរគុណដល់ប្រទេសកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការលើគម្រោងនេះសម្ព័ន្ធមេត្រីភាព Twinning នេះ ដែលត្រូវបានអនុវត្តឡើងក្នុងគោលបំណង កែលម្អកំណែទម្រង់ការអប់រំបច្ចេកទេសនៅប្រទេសកម្ពុជា តាមរយៈការសហការជាមួយអ្នកជំនាញអឺរ៉ុប និងអ្នកជំនាញក្នុងប្រទេស ដោយផ្តោតលើការរួមបញ្ចូលការរៀននៅក្នុងថ្នាក់ជាមួយនឹងបទពិសោធន៍ជាក់ស្តែង ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ និងការរីកចម្រើនក្នុងបច្ចេកវិទ្យាឌីជីថល ដើម្បីធានាបាននូវឱកាសការងារល្អៗសម្រាប់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា។ គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ គម្រោងនេះក៏ផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុប ដែលអាចឱ្យក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានជួយឧបត្ថម្ភ និងគាំទ្រមកលើវិស័យអប់រំជាច្រើនឆ្នាំនាពេលកន្លងមកនេះ ជាពិសេសចំពោះការសហការជាមួយប្រទេសកម្ពុជាលើគម្រោងសម្ព័ន្ធមេត្រីភាព កម្ពុជា-សហភាពអឺរ៉ុបនាពេលនេះផ្ទាល់ ដោយប្រទេសកម្ពុជាគឺជាប្រទេសដំបូងគេបំផុតនៅទ្វីបអាស៊ី ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្ម កម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ គណៈគ្រប់គ្រង នាយក នាយិការ លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ដែលបានរៀបចំសាលារៀនបានស្អាតល្អ និងកាន់តែមានសោភណភាពខ្ពស់ ជាពិសេសបានក្លាយទៅជាសាលារៀនគំរូផងដែរ ដែលទដែលទាំងអស់បានបញ្ចាក់ពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្ស និងមាតាបិតា អ្នកអាណាព្យាបាលដែលមិនត្រឹមតែធ្វើឱ្យសាលារៀនរក្សាបាននូវបរិស្ថានស្អាតប៉ុណ្ណោះទេ ប៉ុន្តែលទ្ធផលសិក្សារបស់សិស្ស ជាពិសេសសិស្សដែលទទួលបាននិទ្ទេស(A,B,C) ក៏មានការកើនឡើងជាប្រចាំគួរឱ្យកត់សម្គាល់ផងដែរ។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីកំណែទម្រង់វិស័យអប់រំនាពេលកន្លងមក ជាពិសេសចំពោះការបង្កើនប្រាក់បៀវត្សរ៍គ្រូបង្រៀន ហើយក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តខិតខំធ្វើកំណែទម្រង់អប់រំបន្តទៀត ដើម្បីលើកកម្ពស់កិត្តិយសរបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជាលើកកម្ពស់គុណភាពវិស័យអប់រំ ដើម្បីផ្តល់ឱ្យយុវជនកម្ពុជានូវសមត្ថភាពពិតប្រាកដក៏ដូចជាបំណិនផងដែរ។
គូសបញ្ជាក់ដែរ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តកែលម្អកម្មវិធីសិក្សាក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីឱ្យកម្មវិធីសិក្សាដំណើរការបានរលូនល្អ សៀវភៅបង្រៀនគ្រូ និងការបណ្តុះបណ្តាលគ្រូបង្រៀនមានភាពល្អប្រសើរទាំងគ្រូចំណេះដឹងទូទៅ និងគ្រូអប់រំបច្ចេកទេស ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់ភាសាបរទេស ដោយបានបញ្ចាក់ថាភាសាបរទេសគឺមានសារៈសំខាន់សម្រាប់ការចាប់យកជំនាញ ឆ្លើយតបនឹងទីផ្សារការងារជាក់ស្តែង ក៏ដូចជាបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះស្វែងរកនិងដោះស្រាយបញ្ហាដោយខ្លួនឯង ចេះធ្វើការងារជាក្រុម មានបំណិនសតវត្សទី២១ មានសហគ្រិនភាព និងបានព្យាយាមបណ្តុះបណ្តាលគ្រូបង្រៀនឱ្យប្រើប្រាស់ការបង្រៀនជា(Project Based Learning) ដើម្បីពង្រឹងគុណភាពអប់រំ ក្នុងគោលដៅធ្វើឱ្យលទ្ធផលសិក្សារបស់សិស្សកាន់តែល្អប្រសើរឡើង។
សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសម្រេចនូវគម្រោងនេះ និងបានបញ្ចាក់ឱ្យដឹងថា តាមរយៈកិច្ចសហការនេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចសម្រិតសម្រាំងប្រព័ន្ធអប់រំឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេស ដូចទៅនិងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ជាដើម ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កិច្ចសហការនេះក៏នឹងជួយបណ្តុះបណ្តាល សមត្ថភាពរបស់សិស្សានុសិស្សយើងឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់ការវិនិយោគបរទេសនៅប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង