**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ

គណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង គ្រោងនឹងបោះឆ្នោតម្តងទៀត ដើម្បីចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក


សេអ៊ូល៖ គណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងជំរុញឱ្យមានការបោះឆ្នោតមួយផ្សេងទៀតដើម្បីចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។

លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា លោកYoon ត្រូវតែលាលែងពីតំណែងភ្លាមៗ ឬត្រូវចោទប្រកាន់ដោយមិនបង្អង់យូរ។

លោកបានបន្ថែមថា នៅថ្ងៃទី១៤ ខែធ្នូ គណបក្សប្រជាធិបតេយ្យរបស់យើងនឹងចោទប្រកាន់លោក Yoon ក្នុងនាមប្រជាជន។

ការលើកឡើងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលិកប្រធានាធិបតី Yoon បានរួចផុតពីការចោទប្រកាន់ក្នុងសភា ខណៈសមាជិកភាគច្រើននៃគណបក្សកាន់អំណាចរបស់លោកធ្វើពហិការមិនចូលរួមការបោះឆ្នោត។

បន្ទាប់ពីការប្រកាសរបស់លោក Lee មេដឹកនាំគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច លោក Han Dong-hoon បានឲ្យដឹងថា ការលាលែងពីតំណែងដោយរបៀបរៀបរយ គឺប្រសើរជាងការចោទប្រកាន់ដែលនាំមកនូវភាពមិនច្បាស់លាស់។

នៅព្រឹកថ្ងៃដដែល លោក Han និងលោកនាយករដ្ឋមន្ត្រី Han Duck-soo បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ថា គណបក្សកាន់អំណាចនឹងស្វែងរកការបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោក Yoon ហើយថាលោក Yoon នឹងមិនពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេសរបស់ប្រទេសឡើយ មុនពេលលោកចុះចេញពីតំណែង។

ប៉ុន្តែប្រធានរដ្ឋសភាលោក Woo Won-shik មកពីគណបក្សប្រឆាំងដ៏សំខាន់មួយផងដែរបានបរិហារការរៀបចំថាជា មិនធម្មនុញ្ញ និង ក្រអឺតក្រទម។

លោក Woo បានបន្តថា វានឹងក្លាយជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ ប្រសិនបើនាយករដ្ឋមន្ត្រី និងគណបក្សកាន់អំណាចរួមគ្នាអនុវត្តអំណាចប្រធានាធិបតី ដោយកត់សម្គាល់ថា ការចោទប្រកាន់គឺជានីតិវិធីច្បាប់តែមួយគត់ដើម្បីព្យួរប្រធានាធិបតីពីការបំពេញមុខងាររបស់គាត់។

អត្ថបទដែលជាប់ទាក់ទង