**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្ដម ស៊ី ប្រាសិទ្ធ និងឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញប្រកាសចូលកាន់តំណែងនាយក នាយករងរដ្ឋបាល និងមន្ត្រីចំនួន៥នាក់ទៀត ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ នាយក នាយករងរដ្ឋបាល និងមន្ត្រីចំនួន៥នាក់ផ្សេងទៀត ចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសផ្លាស់ប្តូរតួនាទីភារកិច្ច និងចូលកាន់តំណែងជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងមន្ត្រីរាជការជាច្រើនរូបទៀត។

ពិធីប្រកាសនាពេលនេះ លោក រិទ្ធី ប៉ាក់ អតីតអភិបាលស្រុកចុងកាល់ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជានាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ, លោក ម៉េត មាសភក្តី ត្រូវបានតែងតាំងជានាយករងរដ្ឋបាល សាលាខេត្ត ព្រមទាំងមន្ត្រីចំនួន៥នាក់ទៀត ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាប្រធានអនុការិយាល័យផងដែរ។

នៅក្នុងឱកាសនោះលោក មាន ចាន់យ៉ាដា បានថ្លែងស្វាគមន៍ដោយក្តីសោមនស្សរីករាយ ចំពោះលោក រិទ្ធី ប៉ាក់ ដែលត្រូវប្រកាសចូលកាន់តំណែងជានាយករដ្ឋបាលសាលាខេត្ត និងលោក ម៉េត មាសភក្តី ត្រូវប្រកាសចូលកាន់ តំណែងជានាយរងករដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីចំណុះរចនាសម្ព័ន្ធរដ្ឋបាលសាលាខេត្តទាំង៥រូបទៀតផងដែរ។

ឯកឧត្ដម មាន ចាន់យ៉ាដា បានថ្លែងណែនាំ និងផ្តាំផ្ញើមន្ត្រីទាំងអស់ដែលបានប្រកាសចូលកាន់តំណែងនាពេលនេះ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អអង្គភាព ក៏ដូចជាជាមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធក្រុង ស្រុក ដើម្បីឱ្យការងាររបស់ខ្លួនសម្រេចបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង