**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យ ធ្វើទំនើបកម្មវិស័យនេះ ឱ្យសមស្របទៅនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យទាំងអស់ ធ្វើទំនើបកម្មវិស័យនេះឱ្យសមស្របទៅនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សំដៅឱ្យសំណង់មានគុណភាព សុវត្ថិភាព សោភណភាព និងបង្ការហានិភ័យគ្រប់ប្រភេទដែលកើតចេញពីសំណង់។

ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសចូលរួមបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែធ្នូ ដែលមានក្រុមហ៊ុនចូលរួមចំនួន១១២ក្រុមហ៊ុន ស្មើនឹង២៣៧ស្តង់ និងមានសម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើនសរុបប្រមាណជាង៥០០ប្រភេទ រួមទាំងសេវាកម្មផ្សេងៗជាង៥០ប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យសំណង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា វាដល់ដំណាក់កាលដែលអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់ងាកមករៀបចំឧស្សាហកម្មសំណង់ គ្រឿងបង្គុំសំណង់ គ្រឿងសង្ហារិម គ្រឿងលម្អ ឧស្សាកម្មកម្ចីប្រាក់ ជាដើមនេះ ឱ្យបានត្រឹមត្រូវទៅតាមការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងការរស់នៅរបស់ប្រជាជន។

លោកអ្នកឧកញ៉ាបណ្ឌិត ពង់ ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានគាំទ្រការលើកឡើងនេះ ដោយលោកអ្នកឧកញ៉ា បានថ្លែងថា ការដាក់តាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជានេះ ក្នុងគោលបំណងផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងក្នុងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់ រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រ ចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន និងអាចធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារខាងវិស័យសំណង់នៅកម្ពុជា ជាពិសេសបង្កើតជាវេទិកាឲ្យអ្នកទិញ អ្នកលក់ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់ដើម្បីទទួលបាននូវតម្លៃ និងលក្ខខណ្ឌពីដៃគូអាជីវកម្ម។

តាមប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រាជធានីភ្នំពេញ មានសំណង់បុរី បណ្តុំផ្ទះល្វែង មានចំនួន៤៤៨កន្លែង និងអគារខ្ពស់១.៨៤៨អគារ ក្នុងនោះអគារកម្ពស់៥ជាន់ទៅ៩ជាន់មានចំនួន១.០៨៨អគារ, អគារកម្ពស់១០ជាន់ទៅ១៩ជាន់មានចំនួន៤៩១អគារ, អគារកម្ពស់២០ជាន់ទៅ២៩ជាន់មានចំនួន១៤៤អគារ, អគារកម្ពស់៣០ជាន់ទៅ៣៩ជាន់មានចំនួន៧៩អគារ, និងអគារកម្ពស់៤០ជាន់ឡើងទៅមានចំនួន៥០អគារ។ ក្រៅពីនេះ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤ រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង លើផ្ទៃដីសរុប២៥៤លានម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ប្រមាណ១ពាន់លានដុល្លារអាមេរិកបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង