**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

ប៉ូលិសប្រេស៉ីល ចោទអតីតប្រធានាធិបតី លោក Bolsonaro និងក្រុមមន្រ្តី ប៉ុនប៉ងធ្វើរដ្ឋប្រហារបដិសេធការបោះឆ្នោតឆ្នាំ២០២២


សៅប៉ូឡូ៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ប៉ូលិសសហព័ន្ធ បានលើកឡើងក្នុងលិខិតចោទប្រកាន់ជាផ្លូវការមួយ ដែលដាក់ជូនតុលាការកំពូលថា អតីតប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro គ្រោងធ្វើរដ្ឋប្រហារដើម្បីបដិសេធការបោះឆ្នោតឆ្នាំ ២០២២ ដោយមានការចូលរួមពីអតីតរដ្ឋមន្ត្រី និងជំនួយការជាន់ខ្ពស់ជាច្រើននាក់។

របាយការណ៍ចុងក្រោយរបស់ប៉ូលិស គ្របដណ្តប់លើការស៉ើបអង្កេតរយៈពេលជិត ២ឆ្នាំ ជុំវិញភាពជាប់ពាក់ព័ន្ធរបស់ លោក Bolsonaro នៅក្នុងចលនាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត រហូតមានកុបកម្មពីសំណាក់អ្នកគាំទ្ររូបលោក នៅក្នុងទីក្រុង Brasilia កាលពីខែមករា ឆ្នាំ ២០២៣ និងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគូប្រជែងគឺប្រធានាធិបតី លោក Luiz Inacio Lula da Silva ឡើងកាន់តំណែង។ ប៉ូលិសសហព័ន្ធនិយាយថា ភស្តុតាងផ្អែកលើដីកាស្វែងរកចាប់ខ្លួន ខ្សែអាត់សំឡេង កំណត់ត្រាហិរញ្ញវត្ថុ និងសក្ខីកម្មនៃការជជែកគ្នា។

តុលាការកំពូល នឹងបញ្ជូនរបាយការណ៍របស់ប៉ូលិស ដែលជាព័ត៌មានលម្អិតពេញលេញ និងរក្សាការសម្ងាត់ ទៅកាន់អគ្គរដ្ឋអាជ្ញារបស់ប្រទេស នៅសប្តាហ៍ក្រោយ ដែលជាអ្នកសម្រេចដាក់បន្ទុកលើ លោក Bolsonaro និងចោទប្រកាន់មនុស្ស ៣៦នាក់ទៀត ពីបទសមគំនិតក្នុងឧក្រិដ្ឋកម្ម ដើម្បីផ្តួលរំលំលទ្ធិប្រជាធិបតេយ្យ។ ចំពោះករណីគប់គិតគ្នា មានរាប់ចាប់តាំងពីកិច្ចប្រឹងប្រែង ផ្សព្វផ្សាយព័ត៌មានមិនពិតពីការបោះឆ្នោត រហូតដល់ការញុះញង់កងកម្លាំងប្រដាប់អាវុធ ឱ្យចូលរួមធ្វើរដ្ឋប្រហារ ឬជំនួយតាមផ្នែកច្បាប់ និងស៉ើបការណ៍សម្ងាត់ជាដើម។

លោក Bolsonaro បាននិយាយលើបណ្តាញសង្គមថា ក្រុមស៉ើបអង្កេត និងចៅក្រមនៃតុលាការកំពូល ដែលពិនិត្យករណីនេះ បានច្នៃប្រឌិត និងធ្វើគ្រប់យ៉ាងដែលច្បាប់មិនបានចែង។ រីឯមេធាវីរបស់លោក Bolsonaro ប្រាប់ Reuters ថាលោករង់ចាំមើលរបាយការណ៍របស់ប៉ូលិសសិន មុនពេលធ្វើអត្ថាធិប្បាយ។

គួរបញ្ជាក់ថា ដោយឡែក នៅដើមសប្តាហ៍នេះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ៥នាក់ សង្ស័យថាមានគម្រោងធ្វើឃាត លោក Lula មុនពេលចូលកាន់តំណែង។ ក្រុមស៉ើបអង្កេតរកឃើញថា លោក Bolsonaro ក៏បានដឹងអំពីផែនការនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង