**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

លោកជំទាវ ញ៉ែប សុភាព ដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងការបញ្ចប់អំពេីហិង្សាលេីកុមារ

ភ្នំពេញ៖ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ញ៉ែប សុភាព រដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូនៃក្រសួង ស.អ.យ. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងអប់រំ យុវជន និងកីឡា ជួបពិភាក្សាការងារតាមការស្នេីសុំរបស់លោកស្រី Najat Maalla M’jid តំណាងពិសេសនៃអគ្គលេខាធិការទទួលបន្ទុកអំពេីហិង្សាលេីកុមារនៃអង្គការសហប្រជាជាតិ។

ការពិភាក្សានេះលោកជំទាវ ញ៉ែប សុភាព និងប្រតិភូកម្ពុជា ក៏បានចែករំលែកកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ការទប់ស្កាត់ និងឆ្លេីយតបចំពោះអំពេីហិង្សាលេីកុមារ ក្នុងនាមជាប្រទេសដៃគូសកលដេីម្បីបញ្ចប់អំពេីហិង្សាលេីកុមារ តាមរយ:ការពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ ផែនការសកម្មភាព រួមទាំងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារ កុមារ។ ជាការឆ្លេីយតប លោកស្រី Najat បានកោតសរសេីរនូវកិច្ចខិតខំប្រឹងរបស់កម្ពុជាក្នុងកម្រិតប្រទេស តំបន់ និងកម្រិតសកល ដេីម្បីបញ្ចប់អំពេីហិង្សាលេីកុមារ ព្រមជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ជំហរក្នុងការបន្តជួយគាំទ្រកម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ ផែនការសកម្មភាព ដេីម្បីបញ្ចប់អំពេីហិង្សាលេីកុមារ សំដៅសម្រេចបានស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០។

ក្នុងថ្ងៃជាមួយគ្នានេះ ប្រតិភូកម្ពុជាបានចូលរួមកម្មវិធី Satellite Event ដែលជាព្រឹត្តិការណ៍ អមសន្និសីទថ្នាក់រដ្ឋមន្ត្រីលេីកទី១ ស្តីពីការបញ្ចប់អំពេីហិង្សាលេីកុមារ ដែលត្រូវបានរៀបចំនៅសណ្ឋាគារ Hilton និង សាល សន្និសីទ Agora conference , Bogota ប្រទេសកូឡុំប៊ី ដែលកម្មវិធីនេះ រៀបចំដោយបណ្តាទីភ្នាក់ងារ អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលធ្វេីការងារទាក់ទងនឹងកិច្ចការពារកុមារ ការថែទាំជំនួស ជាពិសេសកិច្ចការពារកុមារពីអំពេីហិង្សា លេីកុមារ និងការរំលោភបំពានផ្សេងៗមកលេីកុមារ។

កម្មវិធី Satellite Event នេះ សម្រាប់ប្រតិភូកម្ពុជា បានចួលរួមធ្វេីជាវាគ្មិន រួមមាន៖
១.លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ចែករំលែកបទពិសោធន៍ពាក់ព័ន្ធ ការកសាង គោលនបាយ និងយុទ្ធសាស្ត្រការទៅរៀនប្រកបដោយសុវត្ថិភាពតាមរយ:សាលារៀនមួយជាតំបន់សុវត្ថិភាព ។
២.លោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការពារកុមារនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងស.អ.យ. ចែករំលែកមេរៀនបទពិសោធន៍ និងការអនុវត្តល្អរបស់កម្ពុជា ក្នុងការលេីកកម្ពស់ការថែទាំជំនួសចំពោះកុមារ ដោយបញ្ចូលទៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងសកលលោក ដេីម្បីបញ្ចប់អំពេីហិង្សាលេីកុមារ។

ក្រៅពីចូលរួមជាវាគ្មិន ប្រតិភូកម្ពុជា បានចូលរួមស្តាប់ការចែករំលែកក្នុងកម្មវិធី Satellite Event ផ្សេងទៀត តាមប្រធានបទដូចជា ការបញ្ចប់ការដាក់ទណ្ឌកម្មលេីរាងកាយចំពោះកុមារ ដែលរៀបចំដោយអង្គការ ChildFund Aliance អង្គការ Save the Children និងអង្គការ WHO ជាដេីម៕

អត្ថបទដែលជាប់ទាក់ទង