**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ អំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូណេស៉ី ចាត់វិធានការជួយសង្គ្រោះមនុស្ស នៅលើទូកមួយគ្រឿង ផ្ទុកជនភៀសខ្លួនរ៉ូហ៉ីងយ៉ា

ហ្សាការតា៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានអំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូណេស៉ី ឱ្យចាត់វិធានការជួយសង្គ្រោះមនុស្ស នៅលើទូកមួយគ្រឿង ផ្ទុកជនភៀសខ្លួនរ៉ូហ៉ីងយ៉ាជាង ១០០នាក់ រួមទាំងស្ត្រី និងកុមារ និងបានចូលចតនៅក្បែរឆ្នេរសមុទ្រភាគខាងលិច នៃប្រទេស។

ទូកនោះ បានចូលចតនៅចម្ងាយប្រហែល ៦គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្ត Aceh ដែលស្ថិតនៅចុងភាគខាងលិចឥណ្ឌូណេស៉ី។ លោក Faisal Rahman សហការីផ្នែកគាំពាររបស់ UNHCR ប្រចាំឥណ្ឌូណេស៉ី បាននិយាយថា «UNHCR សូមអំពាវនាវជាបន្ទាន់ ទៅអាជ្ញាធរឥណ្ឌូណេស៉ី ឱ្យចាត់វិធានការជួយសង្គ្រោះនៅសមុទ្រ និងការចុះពីនាវាដោយសុវត្ថិភាព សម្រាប់ក្រុមមនុស្សដែលអស់ក្តីសង្ឃឹមទាំងនោះ»។ លោក Rahman បន្ថែមថា «UNHCR និងដៃគូបានត្រៀមខ្លួនដើម្បីគាំទ្រ និងផ្តល់ជំនួយចាំបាច់ សម្រាប់ជនងាយរងគ្រោះ»។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន របស់អង្គការសហប្រជាជាតិទេ ហើយទីក្រុងហ្សាការតាថា មិនអាចបង្ខំប្រទេសរបស់ខ្លួន ឱ្យទទួលយកជនភៀសខ្លួនមកពីមីយ៉ាន់ម៉ាឡើយ។ ឥណ្ឌូណេស៉ី អំពាវនាវឱ្យប្រទេសជិតខាង ជួយទទួល និងអនុញ្ញតឱ្យមានការតាំងទីលំនៅថ្មី សម្រាប់ជនជាតិរ៉ូហ៉ីងយ៉ា ដែលមកដល់ច្រាំងសមុទ្ររបស់ខ្លួន។

ជនជាតិរ៉ូហ៉ីងយ៉ាភាគច្រើន បានរងនូវការបៀតបៀនយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជារាល់ឆ្នាំ មានរាប់ពាន់នាក់ បានប្រថុយជីវិត ធ្វើដំណើរតាមផ្លូវសមុទ្រដ៏វែងឆ្ងាយ និងគ្រោះថ្នាក់ ដើម្បីព្យាយាមមកដល់ប្រទេសម៉ាឡេស៉ី ឬឥណ្ឌូណេស៉ី៕

អត្ថបទដែលជាប់ទាក់ទង