**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំទល់មុខរវាងថ្នាក់ដឹកនាំអន្តរសភាអាស៊ាន ជាមួយប្រមុខដឹកនាំអាស៊ាន នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានទទួលជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម TRAN QUANG PHUONG  អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដល់ ឯកឧត្តម TRAN QUANG PHUONG  អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីសំណាក់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហើយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលតែងតែចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងផ្ដល់ជំនួយជាបន្ដបន្ទាប់មកដល់ភាគីកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្ដលើកឡើងថា ថ្មីៗនេះ កម្ពុជាបានជូនដំណឹងអំពីសេចក្តីសម្រេចបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដោយសារកម្ពុជាយល់ឃើញថា កិច្ចសហប្រតិបត្តិការនេះ បានឈានដល់គោលដៅរបស់ខ្លួនហើយ ដែលប្រទេសនីមួយៗអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងៗខ្លួន។ ការបញ្ចប់ CLV-LTD នេះ ស្របពេលដែលមានក្រុមជ្រុលនិយមមួយក្តាប់តូច បានយកបញ្ហានេះមកធ្វើជាមធ្យោបាយបញ្ឆេះកំហឹងរបស់ប្រជាជនកម្ពុជាពាក់ព័ន្ធនឹង LCV-LTD ដើម្បីបង្កអស្ថេរភាពនៅក្នុងសង្គម។ ទោះបីជាកិច្ចសហប្រតិបត្តិការត្រីភាគី  CLV-DTA ត្រូវបានបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែភាគីកម្ពុជានៅតែបន្ដ និងត្រៀមខ្លួនចូលរួមកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីផ្សេងៗ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។

ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណជាអនេកដល់សភាវៀតណាម និងឡាវ ដែលបានសហការយ៉ាងពេញទំហឹងក្នុងការសម្រេចបាននូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កន្លងមក។

នៅក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តម TRAN QUANG PHUONG អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានគណៈប្រតិភូវៀតណាម បានសម្ដែងនូវគារវកិច្ច និងថ្លែងអំណរគុណដល់គណៈប្រតិភូកម្ពុជាក្នុងការចំណាយពេលវេលាក្នុងការចូលរួមកិច្ចជំនួបទ្វេភាគី និងបានបង្ហាញពីប្រវត្តិជាមិត្តរួមសុខរួមទុក្ខរវាងប្រជាជាតិទាំងពីរ។

ឯកឧត្តមបានថ្លែងអំណរគុណដល់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការថ្មីៗ ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ហើយទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ។

ឯកឧត្តមបានបន្ដថា វៀតណាមមានការសោកស្ដាយសម្រាប់ការបញ្ចប់នូវកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ ដែលបានជួយជំរុញនូវការអភិវឌ្ឍនៅតាមតំបន់ព្រំដែនរបស់ប្រទេសទាំងបី ដែលបានជួយជំរុញដល់ជីវភាពប្រជាជនដែលរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងបីអស់រយៈពេលជាង២ទសវត្សរ៍។

ឯកឧត្តមបានបន្ដលើកឡើងថា បើទោះជាកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍត្រូវបានបញ្ចប់ក៏ដោយ ក៏ភាគីវៀតណាមនៅតែបន្ដសហការជាមួយកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌផ្សេងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង