**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម

ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីការរៀបចំឥណទានឡើងវិញ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់ ចំណែកការអនុវត្តកិច្ចការងារនេះ នឹងចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។

យោងតាមសារាចរណែនាំស្តីពី ការរៀបចំឥណទានឡើងវិញ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តទៅនេះហៅថា (គ្រឹះស្ថាន) រៀបចំឥណទានឡើងវិញជូនអតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖

-គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញ ជូនអតិថិជនបានចំនួន២ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។

-គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច៣ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម ឬការប្រាក់ប្រចាំខែ។

បន្ទាប់មកគ្រឹះស្ថានអាចស្ដារ ចំណាត់ថ្នាក់ឥណទានល្អ ជាងមុនពីមួយកម្រិតទៅមួយកម្រិតដោយគោរពតាមគោលការណ៍ចំនួនថ្ងៃហួស កាលកំណត់សងនៃ ការទម្លាក់ចំណាត់ថ្នាក់ឥណទាន លើសពីនេះ ការដំឡើងចំណាត់ថ្នាក់ត្រូវគោរព តាមលក្ខខណ្ឌដូចខាងក្រោម៖

ក៖ ចំពោះឥណទានមិនដំណើរការ ដែលមិនធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់ អាចធ្វើពីមួយកម្រិតទៅមួយកម្រិតរហូតដល់ចំណាត់ថ្នាក់ស្តង់ដា។

ខ៖ ចំពោះឥណទានដំណើរការ ដែលធ្លាប់ត្រូវបានរៀបចំឡើងវិញមួយលើក (លើកលែងឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយក្លាយជាឥណទានមិនដំណើរការ និងបានស្នើសុំការរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់អាចធ្វើពីមួយកម្រិតទៅមួយកម្រិតរ ហូតដល់ចំណាត់ថ្នាក់ «ស្តង់ដា»។

គ៖ ចំពោះឥណទានមិនដំណើរការ ដែលធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់មិនអាចខ្ពស់ជាង «ក្រោមស្តង់ដា» ទេ។ ការដំឡើងចំណាត់ថ្នាក់នេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ឆ្នាំ២០២៤តទៅ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ទន្ទឹមនេះការដំឡើងចំណាត់ថ្នាក់ក៏ត្រូវបានអនុវត្ត ចំពោះឥណទានរៀបចំឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលបានកំណត់ក្នុងសារាចរណែនាំលេខ ធ៧.០២៣.០០១ សារាចរ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។

ក្នុងនោះគ្រឹះស្ថានមិនគួរប្រើប្រាស់ព័ត៌មានឥណទានរៀបចំឡើងវិញ ក្នុងក្រុមហ៊ុន ក្រេឌីត បូរ៉ (ខេមបូឌា) ខូអិលធីឌី ក្នុងអំឡុងពេលអនុគ្រោះនេះ ជាលក្ខខណ្ឌចម្បងក្នុងការអនុម័តឥណទានទេ។ គ្រឹះស្ថានត្រូវពិនិត្យលក្ខខណ្ឌផ្សេងៗទៀត ដែលមានចែងក្នុងគោលនយោបាយរបស់គ្រឹះស្ថាន ដើម្បីអនុម័តឥណទាន។

គ្រឹះស្ថានត្រូវរៀបចំឥណទានឡើងវិញជូនអតិថិជន ដោយស្របតាមលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើន ដូចមានរៀបរាប់ខាងក្រោមតែប៉ុណ្ណោះ៖
-ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវទូទាត់សងនៅឥណប្រតិទាន
-ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
-ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់
-ការពន្យារឥណប្រតិទាន
-ការបន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី
-ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សង តាមការបង់រំលស់ទៅជាការទូទាត់សងតែ
ការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន (Bullet Loan)
-ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន (Bullet Loan) ទៅជាការទូទាត់សងតាមការបង់រំលស់។

គ្រឹះស្ថានត្រូវពិនិត្យ ពិភាក្សា និងជ្រើសរើសលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើនខាងលើ ដែលសមស្របបំផុត សម្រាប់អតិថិជន ដើម្បីអាចធានាបានថាអតិថិជនអាចបន្តបំពេញកាតព្វកិច្ចទូទាត់សង បានតាមលក្ខខណ្ឌថ្មីនៃកិច្ចសន្យា។

គ្រឹះស្ថានត្រូវរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនដែលស្ថានភាពអាជីវកម្ម ឬស្ថានភាពហិរញ្ញវត្ថុនៅតែមានចីរភាព ហើយគ្រឹះស្ថានរំពឹងថា អតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុនិងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ។

គ្រឹះស្ថានត្រូវមានតម្លាភាព ក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងត្រូវពន្យល់អតិថិជន ឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌ នៃការរៀបចំឥណទានឡើងវិញ ដើម្បីឱ្យអតិថិជនមានមូលដ្ឋានក្នុងការសម្រេចចិត្ត ៕

អត្ថបទដែលជាប់ទាក់ទង