**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

ឧត្តមសេនីយ៍ឯក ឃឹ ង សា រ៉ាត់ បើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងនិងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សា រ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននិងជាអនុប្រធានក្រុមការងារ ប្រឆាំង ការ សម្អាតប្រាក់និង ហិរញ្ញប្បទាន ភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន ក្រុមការងារប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្ម បានអញ្ជើញជាអធិបតីភាពក្នុង ពិធី បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង និងលើកកម្ពស់ ជំនាញប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម និង ហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធ មហាប្រល័យនៅអគ្គស្នងការដ្ឋាននគរបាលជាតិដោយមានសិក្ខាកាមជាស្នងការរងនាយការិយាល័យនិង នាយរងការិយាល័យមកពីបណ្តា ស្នងការដ្ឋាន នគរបាល រាជធានី-ខេត្តចំនួន ៤៥ រូប។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មាន ប្រសាសន៍ថា ប្រទេសកម្ពុជាបានចូល ជា សមាជិករបស់ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ( ហៅកាត់ថា APG) ដែល ជា បុត្រ សម្ព័ន្ធ ប្រចាំ តំបន់ របស់ FATF ( ហ្វា ត ) កាលពី ឆ្នាំ ២០០៤ ។ ហើយ កាលនោះ យើង មិន ទាន់ មានច្បាប់ ប្រឆាំង ការ សម្អាត ប្រាក់ នៅឡើយ ទេ ។ បន្ទាប់ ពី ចូល ជា សមាជិក រាជរដ្ឋាភិបាល បាន ដាក់ ចេញ នូវ គោលការណ៍ ជា ច្រើន ទាំង ក្រប ខណ្ឌ ច្បាប់ និង យន្តការ ថ្នាក់ ជាតិ រហូត ដល់ កម្រិត ប្រតិបត្តិការ សំដៅ អនុវត្ត អនុសាសន៍ ចំនួន ៤០ របស់ FATF ( ហ្វា ត ) ។ ដែល ជា កិច្ច ឆ្លើយតប យើង បាន បង្កើត ច្បាប់ ប្រឆាំង ការ សម្អាត ប្រាក់ និង បទដ្ឋាន ពាក់ព័ន្ធ ជា ច្រើន ។

ឯកឧត្តម អនុប្រធាន ក្រុមការងារ បន្ត ថា រហូត មក ដល់ បច្ចុប្បន្ន ប្រទេស កម្ពុជា បាន ធ្លាក់ ចូល ក្នុង បញ្ជី ប្រផេះ ចំនួន ០២ លើក រួច មក ហើយ ដែល លើក ទី ១ គឺ នៅ ឆ្នាំ ២០១១ និង បាន ចេញពី បញ្ជី ប្រផេះ វិញ កាលពី ឆ្នាំ ២០១៥ និង លើក ទី ២ កាលពី ឆ្នាំ ២០១៩ និង បាន ចេញពី បញ្ជី ប្រផេះ វិញ កាលពី ឆ្នាំ ២០២៣ ។

ឯកឧត្តម បន្ត ថា បន្ទាប់ ពី ចេញពី បញ្ជី ប្រផេះ កាលពី ឆ្នាំ ២០២៣ ក្រុមការងា ប្រឆាំង ការ សម្អាត ប្រាក់ ថ្មីៗ នេះ កំពុង តែ វាយតម្លៃ បទល្មើស ហានិភ័យ ជាតិ ដែល ក្នុង នោះ រួម មាន បទល្មើស ជួញដូរ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន បទល្មើស ជួញដូរ មនុស្ស និង បទល្មើស ឆបោក ជាដើម ដើម្បី យក ជា អ ទិ ភាព ក្នុង ការ ស៊ើបអង្កេត បទល្មើស សម្អាត ប្រាក់ ។ ដើម្បី ធានា ប្រសិទ្ធភាព ប្រសិទ្ធ ផល ការ ស្រាវជ្រាវ ស៊ើបអង្កេត បទល្មើស សម្អាត ប្រាក់ ក្រុមការងារ ប្រឆាំង ការ សម្អាត ប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម បាន រៀបចំ វគ្គ បណ្តុះបណ្តាល ជា ច្រើន លើក រួច មក ហើយ ក្នុង គោលបំណង ដើម្បី បង្កើន សមត្ថភាព មន្ត្រី អនុវត្ត ច្បាប់ លើ ការងារ ប្រឆាំង ការ សម្អាត ប្រាក់ នេះ ។

ឯកឧត្តម អនុប្រធាន បន្ត ថា វគ្គ បំប៉ន លើក នេះ គឺ ខុស ប្លែក ពី វគ្គ មុនៗ ដែល បាន រៀបចំ ឡើង ដោយ វគ្គ នេះ យើង និង ធ្វើការ ជ្រើសរើស អ្នក ដែល ទទួល បាន ពិន្ទុ ខ្ពស់ ដើម្បី ធ្វើ ជា ជន បង្គោល លើ ការងារ ប្រឆាំង ការ សម្អាត ប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម នៅ តាម ស្នងការដ្ឋាន នគរបាល រាជធានី – ខេត្ត ។ ជន បង្គោល ដែល ត្រូវ បាន ជ្រើសតាំង ត្រូវ ជួយ បង្ហាត់បង្រៀន ដល់ មន្ត្រី ដែល នៅ ក្នុង អង្គភាព របស់ ខ្លួន ឲ្យ បាន យល់ ដឹង អំពី ការងារ សម្អាត ប្រាក់ នេះ ៕

អត្ថបទដែលជាប់ទាក់ទង