**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

អភិបាលខេត្តពោធិ៍សាត់ ស្នើអភិបាលស្រុកភ្នំក្រវាញ ដែលទទួលបានមុខតំណែងថ្មី ត្រូវប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ដើម្បីអភិវឌ្ឍន៍ស្រុក ឱ្យមានការរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើដល់អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដែលទើបនឹងទទួលបានមុខតំណែងថ្មី ត្រូវបន្តការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ព្រមទាំងប្រើប្រាស់ភាពឆ្លាតវៃ ក្នុងកិច្ចការងារគៀរគរសប្បុរសជន មកអភិវឌ្ឍន៍ស្រុកឱ្យទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត។

ឯកឧត្តម ខូយ រីដា បានថ្លែងបែបនេះ នៅបរិវេណសាលាស្រុកភ្នំក្រវាញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, មន្ត្រីរាជការ, អាជ្ញាធរស្រុក ឃុំ ភូមិ ព្រមទាំងយុវជន ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ យ៉ាងច្រើនកុះករ។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៨០៨ អនក្រ.តត ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ត្រូវបានសម្រេចតែងតាំង លោក ធាម សុផាត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ មកជាអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ជំនួសលោក ហេង សុភាណា ដែលត្រូវទទួលភារកិច្ចថ្មី ជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងភារកិច្ចថ្មី លោក ធាម សុផាត ពីអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ មកជាអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដោយផ្អែកលើលក្ខណៈសម្បត្តិសមរម្យ និងដើម្បីសម្រួលការផ្តល់សេវានៅមូលដ្ឋានឱ្យកាន់តែលឿន មានភាពជឿជាក់ និងតម្លាភាព។

ឯកឧត្តម សង្ឃឹមថា លោកអភិបាលស្រុក ដែលទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដែលមានពីមុន បន្តក្នុងការដឹកនាំគ្រប់គ្រង អភិវឌ្ឍន៍ និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង