**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ

ឯកឧត្តម ប៉ែន បូណា៖ នេះហើយជាមនុស្សដែលចេះតែបើកមាត់ តែបិទភ្នែក បិទត្រចៀក និងបិទខួរក្បាល

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រឿងព្រែកជីកហ្វូណនតេជោ ថ្នាក់ដឹកនាំបានពន្យល់រាប់ដងមិនឈ្នះដែលសូម្បីតែកូនក្មេងថ្នាក់បឋមក៏អាចយល់បានថា រាជរដ្ឋាភិបាលមិនបានខ្ចីលុយគេសូម្បីតែមួយសេនឡើយ។ គម្រោងនេះវិនិយោគតាមរូបមន្ត៖ សាងសង់-ប្រតិបត្តិការ- ផ្ទេរ ( BOT) ដែលវិស័យឯកជនជាអ្នកបោះទុនទាំងស្រុង។ ពេលសាងសង់រួចរាល់ ក្រុមហ៊ុនវិនិយោគនឹងធ្វើប្រតិបត្តិការដោយយកកម្រៃសេវាពីកប៉ាល់ដែលឆ្លងកាត់។ ដល់ពេលផុតកំណត់ ក្រុមហ៊ុននឹងផ្ទេរឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងទាំងស្រុង។ ការវិនិយោគទៀតសោតគឺខ្មែរគ្រប់គ្រង មិនមែនបរទេសទេ។

នេះជាការវិនិយោគដែលចំណេញទាំងអស់គ្នា៖ ក្រុមហ៊ុនក៏ចំណេញតាមរយៈប្រាក់ចំណូលពីការប្រើប្រាស់ព្រែកជីកនេះ។ អ្នកប្រើប្រាស់ព្រែកជីកក៏ចំណេញពីព្រោះពួកគេចំណាយតិចជាងមុននិងប្រើពេលក៏តិចជាងមុន។ ចំណែករាជរដ្ឋាភិបាលនឹងទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងនៅពេលចប់កិច្ចសន្យាប្រតិបត្តិការ។ ក្រៅពីនេះ មានផលចំណេញជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ ដូចជាមានទឹកសម្រាប់ធ្វើស្រែចម្ការ ចិញ្ចឹមសត្វ អេកូទេសចរណ៍ និងការបង្កើតមុខរបរផ្សេងៗជាច្រើនទៀត។ ព្រែកជីកនេះមានផលប្រយោជន៍ធំធេងណាស់ពិសេសគឺចៀសវាងខ្ចីដង្ហើមប្រទេសដទៃដកនេះឯង។

ចំណែកកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV- DTA)ក៏មិនមែនខ្ចីដង្ហើមគេដកដែរ។ កិច្ចសហប្រតិបត្តិការណ៍បែបនេះត្រូវបានប្រទេសជាច្រើនបានធ្វើរួចហើយដើម្បីផលចំណេញទាំងអស់គ្នារវាងប្រទេសភូមិផងរបងជាមួយ។

បច្ចុប្បន្ន គ្មានប្រទេសណាមួយរស់នៅឯកោម្នាក់ឯងហើយអាចកសាងសេដ្ឋកិច្ចបានឡើយ។ ដូច្នេះហើយបានជាគ្រប់ប្រទេសទាំងអស់ស្វែងរកកិច្ចសហប្រតិបត្តិការតាមគ្រប់ទម្រង់ដែលអាចធ្វើបានទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ថ្នាក់តំបន់និងពិភពលោក។ កិច្ចសហប្រតិបត្តិការណ៍នេះទៀតសោតបានបើកច្រកឱ្យអ្នកវិនិយោគទុនធំៗមកពីប្រទេសផ្សេងចូលមកវិនិយោគផងដែរ។ នេះហើយជាការស្វែងរកផលប្រយោជន៍សម្រាប់ជាតិ។

ដោយគ្រាន់តែបើកភ្នែកមើលឯកសារនានា បើកត្រចៀកស្តាប់ការពន្យល់ និងបើកខួរក្បាលពិចារណាតែបន្តិចក៏អាចយល់បានដោយងាយ។ ពេលយល់ហើយចាំបើកមាត់និយាយ នោះទើបពាក្យសម្តីដែលនិយាយចេញមកមានតម្លៃនិងមានប្រយោជន៍គឺមិនមែនជាសម្តីបោកក្មេងបៀមដៃបែបនេះទេ៕

អត្ថបទដែលជាប់ទាក់ទង