**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

អ្នកនាំពាក្យ៖ ក្រសួងមហាផ្ទៃ កំណត់​មុខសញ្ញា​បាន​ហើយ​ ក្រុម​មេខ្លោង​ដែល​ញុះញង់​ឲ្យ​ធ្វើ​ព្យុះ​ភ្លៀង និងធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​

ភ្នំពេញ៖ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ ​បាន​កំណត់​មុខសញ្ញា​ក្រុម​មេខ្លោង​ដែល​ញុះញង់​ឲ្យ​ធ្វើ​ព្យុះ​ភ្លៀង និងធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​បាន​ហើយ​នៅ​ពេល​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដែលមានលោក​ ទូច សុខៈ នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤។ លោកថា «ក្រសួងមហាផ្ទៃ​​ មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​រៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម​ទាំងមូល ដូច្នេះ​រាល់​មុខសញ្ញា​បាន​កំណត់​រួច​ហើយ»។

លោក​ ទូច សុខៈ ​បានគូសបញ្ជាក់ថា៖ យើង​បាន​កំណត់​មុខសញ្ញា​ក្រុម​ទាំងឡាយ​ណា ដែល​បាន​ញុះ​ញង់ ឬ​បង្កើត​នូវ​យន្តការ​ផ្សេង​ៗ​ធ្វើ​ព្យុះ​ភ្លៀង ឬ​យក​លេស​នេះ លេស​នោះ ដើម្បី​រុញ​ស្ថានការណ៍​ទៅ​ជា​បដិវត្តន៍​ព័ណ៌​ក្នុង​គោលបំណង​ទុ​ច្ចចរិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ​ដែល​ខុស​នឹង​គោលការណ៍​ច្បាប់​សកលលោក គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ខុស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​។

អ្នកនាំពាក្យ​រូបនេះ បាន​​បន្ថែម​ថា ​សូម​ជម្រាប​ថា អ្នកជា​មេខ្លោង​ដែល​ទទួល​បញ្ហា​ពី​សេនា​និ​យោ​ពី​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ជា​រួម​អាច​និយាយ​ថា សមត្ថកិច្ច​ជំនាញ​គ្រប់គ្រង​បាន​នូវ​មុខសញ្ញា​ទាំង​អស់នោះ​ហើយ គឺ​គ្រាន់តែ​ទុក​ពេល វេលា​មួយ​សម​ស្រប​ឲ្យ​អ្នក​ទាំង​អស់នោះ​ភ្ញាក់ខ្លួន​ឡើង​វិញ ឬ​ចូល​មក​សារភាព ឬ​ដកខ្លួន​ថយ លែង​បង្ក​នូវ​ព្យុះ​ភ្លៀង​ក៏​ដូច​ជា ប្រមូល​មហាជន​ឲ្យ​ចូល​មក​ក្រុម​ខ្លួន​ធ្វើអំពើ​ល្មើសច្បាប់​។

​លោក ​ទូច សុខៈ បាន​ឲ្យ​ដឹង​ថា ​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ស្ថានការណ៍​វិញ ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ទិដ្ឋភាព​សង្គម​ជាក់ស្តែង ដោយ​បញ្ហា​ទាំង​រដ្ឋាភិបាល​រាជធានី​ខេត្ត​គ្រប់​លំដាប់ថ្នាក់។

លើស​ពី​នេះ​កម្លាំង​សមត្ថកិច្ច​ពោល គឺ​កម្លាំង​នគរបាល​ជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​រៀបចំ​ផែនការ និង​ក្បួន​យុទ្ធសាស្ត្រ​ផ្សេង​ៗ ឬ​រក​វិធី​ជំនាញ​នានា ដើម្បី​ធ្វើ​ការងារ​រៀងខ្លួន។

អ្នកនាំពាក្យរូបនេះ ​បាន​លើក​ឡើង​​ថា ក្រសួងមហាផ្ទៃ​ បាន​ស្នើ​សុំ​ដល់​មហាជន​ផ្សេង​ៗ​ទៀត សូម​ចូលរួម​សហការ​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​អប់រំ​កុំ​ឲ្យ​ចូល​ក្នុង​ទ​ន្ទា​ក់​របស់​ក្រុម​ឧក្រិដ្ឋ​​ជន ​ប្ល​​ន់អំណាច​ទាំង​អស់នោះ។

ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ​ ក៏​បាន​អំពាវនាវ​ដល់​ក្រុម​ទទួលបញ្ជា​សូម​ដកថយ បោះបង់​បទបញ្ជា​នោះ​ចោល ហើយ​អ្នក​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​អូស​ទាញ​សុំ​បោះបង់​គំនិត​នោះ ដោយ​កុំ​ធ្វើ​តាម​ក្រុម​ឧ​ទ្ទាម​ក្រៅច្បាប់​នេះ ៕

អត្ថបទដែលជាប់ទាក់ទង