**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

កម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Bernard Ng Yu អនុព័ន្ធយោធាសិង្ហបុរីចប់អាណត្តិ និងលោកវរសេនីយ៍ឯក Low Teck Loong អនុព័ន្ធយោធាសិង្ហបុរីតែងតាំងថ្មីប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសវៀតណាម ចូលជួបសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខ នៅអគ្គបញ្ជាការ។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សុខសន្តិភាពពេញលេញដែលកម្ពុជាមានក្នុងរយៈពេល ២៦ឆ្នាំ ព្រមទាំងជោគជ័យនៃប្រតិការណ៍ធំៗដែលសម្រេចបាន រួមមាន៖ ការគ្រប់គ្រងបជំងឺកូវីដ-១៩ ការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជាតិ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា និងបានចូលរួមអបអរសាទរខួបលើកទី៥៦ ថ្ងៃបុណ្យឯករាជ្យរបស់សិង្ហបុរី និងអបអរសាទរខួបលើកទី៥៦ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ដែលប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបន្តថា កន្លងមកក៏ដូចជាបច្ចុប្បន្ន កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា ហើយថ្មីៗនេះតាមរយៈនៃដំណើរទស្សនកិច្ចរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសិង្ហបុរី បានពង្រឹងលើច្រើនវិស័យដូចជា សន្តិសុខ នយោបាយ វប្បធម៌សង្គម និងទេសចរណ៍ជាដើម។

ដោយឡែកលើវិស័យយោធា កម្ពុជានិងសិង្ហបុរីក៏មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អផងដែរ តាមរយៈការជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ទាំងផ្នែកជំនាញកងទ័ពជើងទឹក ភាសាអង់គ្លេស និងវគ្គបញ្ជាការសេនាធិការ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជឿជាក់ថា ទៅថ្ងៃខាងមុខកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យល្អថែមទៀត សំខាន់ការផ្លាស់ប្ដូរគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្ដូរពត៌មានឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន និងការធ្វើលំហាត់សង្គ្រោះគ្រោះអន្តរាយនិងមនុស្សធម៌។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក Bernard Ng Yu បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គមេបញ្ជាការ អំពីព្រឹត្តិការណ៍នានានៅក្នុងប្រទេសកម្ពុជា ពិសេសជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីបើកប្រទេសឡើងវិញ និងការប្រឈមជំងឺកូវីដ-១៩។

លោកវរសេនីយ៍ឯក Bernard Ng Yu បានថ្លែងអំណរគុណកម្ពុជាដែលតែងទទួលរាក់ទាក់ចំពោះគណៈប្រតិភូនៃប្រទេសសិង្ហបុរី ដោយលោកបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសទី១ ដែលបានប្រកាសទទួលស្គាល់ឯករាជ្យភាពនៃសាធារណរដ្ឋសឹង្ហបុរី បន្ទាប់ពីប្រកាសឯករាជ្យបានត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក Bernard Ng Yu បានអរគុណ និងគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គបញ្ជាការ អំពីការបន្តទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរនាថ្ងៃអនាគត ហើយលោកសន្យាថានឹងខិតកសាងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែល្អថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង