ស្លាប់២នាក់ របួស៨នាក់ និងបាត់ខ្លួន១២នាក់ ក្រោយទឹកជំនន់បាក់ដីនៅភាគខាងលិចប្រទេសចិន

បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្ស ២នាក់បានស្លាប់, ៨នាក់រងរបួស និង ១២នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅខេត្ត Sichuan ភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃសៅរ៍។
ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍នៅក្នុងភូមិ Ridi ខេត្តស្វយ័ត Ganzi Tibetan នេះបើយោងតាមទីស្នាក់ការកណ្តាលសង្គ្រោះបន្ទាន់ និងសង្គ្រោះគ្រោះមហន្តរាយ។
អ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ហើយមនុស្សជាង៣០០នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ។ ការងារជួយសង្គ្រោះកំពុងដំណើរការ។
