**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការប្រមូលមតិយោបល់ពីវិស័យសារព័ត៌មានដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងព័ត៌មានក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានផ្តើមគំនិតបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមួយមិនធ្លាប់មាននៅកម្ពុជាក្នុងកិច្ចប្រឹងប្រែងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រង លំហព័ត៌មាន សំដៅធានាសន្តិសុខព័ត៌មាន ព្រមទាំងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វ ផ្សាយឱ្យស្រប តាមសម័យកាល និងតម្រូវការក្នុងសង្គមបច្ចុប្បន្ន និងទៅអនាគត។

ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាចំនួន២លើកហើយដែលលើកទី១កាលពីថ្ងៃទី២៩មេសាឆ្នាំ២០២៤ និងដោយឡែកកាលពីថ្ងៃទី២៤កក្កដាឆ្នាំ២០២៤ ជាលើកទី២ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការសម្របសម្រួលពីក្រសួងព័ត៌មាន និងមានការចូលរួមពី អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប តំណាងអង្គការ UNESCO អង្គភាពសារព័ត៌មាន សមាគមអ្នក សារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មានពីស្ថាប័នផ្សេងទៀត សរុបជាង ២០០នាក់។ សិក្ខាសាលាទាំង២លើកនេះបាន ស្រង់មតិយោបល់ និងសំណូមពរពីអ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មានដើម្បីប្រមូលធាតុចូលសម្រាប់ធ្វើសេចក្តីព្រាង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៉ីនធើណេតក្រសួងព័ត៌មាននៅថ្ងៃទី៣១កក្កដានេះថា ការរៀបចំសិក្ខាសាលាទាំង២លើកនេះបានបើកទូលាយដល់ការចូលរួមពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ក្នុងដំណើរការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះ។

ឯកឧត្តម ទេព អស្នារិទ្ធ បន្តថា ការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ក្នុងសិក្ខាសាលានេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់វិស័យ ព័ត៌មាននិងសោតទស្សន៍ តាមរយៈការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយលើ សេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់កិច្ចសហការរួមគ្នាលើកកម្ពស់សណ្តាប់ធ្នាប់ និងគុណតម្លៃវិជ្ជាជីវៈសារ ព័ត៌មាន។
ការផ្តល់មតិ យោបល់ និងការលើកឡើង សំណូមពរទាំងអស់បានទទួលតាមរយៈសិក្ខាសាលាធំៗពីរលើក ដែលមានអ្នកចូលរួមសរុបជាង៥០០នាក់ ក្នុងដំណើរការពិគ្រោះយោបល់ សុទ្ធសឹងជាធាតុចូលចាំបាច់ទាំងអស់ ហើយត្រូវបានកត់ត្រាទុកដោយម៉ត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ សម្រាប់ការតាក់តែងសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។ ធាតុចូលទាំងនោះបានផ្តោតលើទិដ្ឋភាពសីលធម៌និងការទទួលខុសត្រូវសង្គម ទិដ្ឋភាពវិជ្ជាជីវៈ សិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវក្នុងក្របខណ្ឌច្បាប់ គោលការណ៍គ្រឹះនិងនិយាមអប្បបរមាក្នុងការអនុវត្តសកម្មភាពវិជ្ជាជីវៈ ព្រមទាំងទិដ្ឋភាពទាក់ទងនឹងអនុលោមភាព ឯករាជភាព និងអព្យាក្រឹត្យភាពរបស់អ្នកសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា ក្រោយពេលអនុម័តរួច «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះនឹងក្លាយជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ គោរព និងប្រតិបត្តិតាម ដើម្បីធានាការលើកកម្ពស់គុណភាពការងារអាជីព សីលធម៌សង្គម និងតម្លៃវិជ្ជាជីវៈសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងថា បន្ទាប់ពីសិក្ខាសាលាទាំងនោះហើយ ក្រសួងព័ត៌មាននឹងបន្តសម្របសម្រួលប្រមូលធាតុចូលទាំងឡាយពីអ្នកពាក់ព័ន្ធ ដែលអាច ផ្តល់យោបល់ និងធាតុចូលចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ រហូតដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះទៀត៕

អត្ថបទដែលជាប់ទាក់ទង