**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញចូលរួមសន្និសីទពិភពលោកស្តីអំពីអេដស៍ឆ្នាំ២០២៤ នៅក្រុងមុយនិច

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ដល់២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញចូលរួមសន្និសីទពិភពលោកស្តីអំពីអេដស៍ឆ្នាំ២០២៤ (AIDS 2024) នៅក្រុងមុយនិច សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

សន្និសីទពិភពលោកស្តីអំពីអេដស៍ឆ្នាំ២០២៤(AIDS 2024) ជាវេទិកាដ៏ធំបំផុតក្នុងពិភពលោក ដែលគេរំពឹងថាមានអ្នកចូលរួមប្រមាណមួយម៉ឺននាក់។ នេះជាវេទិកាដែលអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ តំណាងសហគមន៍អ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ អ្នកផ្តល់សេវាបង្ការការពារព្យាបាលថែទាំជំងឺ អេដស៍ អ្នករៀបចំគោលនយោបាយ អ្នកផ្តល់ជំនួយ អង្គការក្រៅរដ្ឋាភិបាល តំណាងសង្គមស៊ីវិល អង្គការ អន្តរជាតិ និងអ្នកតំណាងរដ្ឋាភិបាល ផ្លាស់ប្តូរមតិគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគ អេដស៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ចូលរួមសម្តែងអំណរសាទរចំពោះការរកឃើញនូវវិធីបង្ការ ការពារការឆ្លងថ្មី តាមរយៈការចាក់ថ្នាំបង្ការការពារ២ដងក្នុងមួយឆ្នាំ (Twice-Yearly HIV Prevention Injection) ប្រកបដោយប្រសិទ្ធភាព១០០%ប្រឆាំងនឹងមេរោគអេដស៍ ដែលប្រកាសឡើងដោយ លោកស្រី Sharon Lewin ប្រធានអង្គការអេដស៍អន្តរជាតិ (International AIDS Society) ក្នុង ឱកាសបើកសន្និសីទពិភពលោកឆ្នាំ២០២៤ (AIDS 2024) នាល្ងាចថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២៤។ នេះ ជាសេចក្តីសង្ឃឹមដ៏ធំធេងមួយសម្រាប់មនុស្សជាតិ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កម្ពុជាស្នើដល់សហគមន៍អ្នកវិទ្យាសាស្ត្រ ឱ្យបន្តយកចិត្តទុកដាក់ស្រាវជ្រាវគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឱ្យវិធីបង្ការការពារថ្មីនេះអាចយកទៅ ប្រើប្រាស់បាននៅគ្រប់ទីកន្លែងក្នុងពិភពលោក រួមទាំងនៅកម្ពុជា និងស្នើឱ្យអ្នកផលិតរិះរកមធ្យោបាយ ផលិតដោយតម្លៃថោកសមរម្យ ដើម្បីអាចឱ្យប្រជាជននៃប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពទិញយក ទៅការពារខ្លួនបានផង៕

អត្ថបទដែលជាប់ទាក់ទង