**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង អះអាងថាសត្វព្រៃកម្រជាច្រើនប្រភេទ ត្រូវបានប្រទះឃើញឡើងវិញនៅតំបន់ព្រៃការពារ ក្រោយដីព្រៃរាប់ម៉ឺនហិកតាត្រូវបានដកហូតពីអ្នកកាន់កាប់ខុសច្បាប់

ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង អះអាងថា សត្វព្រៃកម្រជាច្រើនប្រភេទត្រូវបានប្រទះឃើញឡើងវិញនៅតំបន់ព្រៃការពារ ក្រោយបាត់វត្តមានសត្វទាំងនោះអស់ជាច្រើនឆ្នាំ និងបន្ទាប់ពីរដ្ឋបានដកហូតដីព្រៃជាច្រើនម៉ឺនហិកតាពីអ្នកកាន់កាប់ដោយខុសច្បាប់កន្លងមក។

លោក​ ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងអំឡុងពេលមន្ត្រីបរិស្ថានចុះល្បាតព្រៃការពារធម្មជាតិ ក្រុមការងារបានប្រទះឃើញហ្វូងសត្វព្រៃកម្រៗជាច្រើនប្រភេទ រួមមាន៖ ទន្សោង ឈ្លូស ខ្ទីង ប្រើស ជាដើម ដែលពួកវាបានផ្លាស់ទីពីកន្លែងថ្មីមករស់នៅក្នុងតំបន់ព្រៃការពារនេះវិញ ក្រោយហ្វូងសត្វព្រៃកម្រទាំងនេះ បានរត់គេចខ្លួនបាត់មួយរយៈ ព្រោះតែការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិពីសំណាក់ក្រុមជនខិលខូចមួយចំនួន ដែលអជ្ញាធរបានចុះបង្ក្រាប។ លោកប្រធានមន្ទីរបរិស្ថាន គូសបញ្ជាក់បន្ថែមថា ទើបតែរយៈពេលថ្មីៗនេះទេ ដែលក្រុមមន្ត្រីបរិស្ថានចុះល្បាតប្រទះឃើញពពួកសត្វព្រៃទាំងនោះមករស់នៅកន្លែងដើមរបស់ពួកវាវិញ ខណៈដីព្រៃជាង១ម៉ឺនហិកតា ត្រូវបានក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោកប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះបង្ក្រាប និងដកហូតបានមកវិញ។

ចំណែក លោក ឈន ឆន អនុប្រធានការិយាល័យតំបន់រ៉ាមសារ បានឱ្យដឹងផងដែរថា ការប្រទះឃើញហ្វូងសត្វព្រៃខាងលើនេះ គឺក្រុមការងារល្បាតនៃមន្ទីរបរិស្ថានខេត្ត សហការជាមួយគណ:កម្មការសហគមន៍ព្រៃឈើ (ប្រជុំមិត្ត) ស្ថិតនៅឃុំសំអាង ចុះល្បាតត្រួតពិនិត្យរួមគ្នា និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ក្នុងតំបន់ការពារទេសភាពក្នុងខេត្តស្ទឹងត្រែង ក៏បានជួបដានជើងសត្វទន្សោងមួយហ្វូង ហើយក្រុមការងារក៏បានបន្តទៅមើលកាមេរ៉ាថតរូបភាពសត្វ ដែលមន្ត្រីសហគមន៍បានបំពាក់ក្នុងព្រៃ ក៏បានឃើញសត្វទន្សោងទាំងហ្វូងផ្អើលរត់ដេញគ្នាក្នុងព្រៃជាច្រើនតែម្ដង។ យ៉ាងណា លោក ឈន ឆន បន្តថា យោងតាមការផ្ដល់ព័ត៌មានពីគណ:កម្មការសហគមន៍(ប្រជុំមិត្ត) បានឱ្យដឹងថា ក្នុងព្រៃនេះ កាលពីមិនទាន់មានការកាប់ទន្ទ្រានព្រៃយកដីពីសំណាក់ក្រុមជនទុច្ចរិតបំផ្លាញសម្បត្តិធម្មជាតិ គឺសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទដូចជា៖ ជ្រូកព្រៃ ខ្ទីង ទន្សោង ឈ្លូស ប្រើស និងសត្វចតុប្បាទរាប់សិបប្រភេទទៀត ដែលត្រូវបានថតជាប់ដោយកាមេរ៉ាបំពាក់ចាំថតក្នុងព្រៃ។

លោក ឈន ឆន គូសបញ្ជាក់បន្ថែមថា កម្លាំងរបស់លោកបានចុះល្បាតជាប់ជាប្រចាំ ក្នុងតំបន់ការពារទេសភាពរ៉ាមសា ដែលមានសហគមន៍ប្រជុំមិត្ត, សហគមន៍ជាំពេជ្រ, សហគមន៍អូរស្វាយ, សហគមន៍ភ្នំរមៀត និងសហគមន៍ក្រឡាពាស។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានក្រុមជនទុច្ចរិតមានលុយ មានអំណាច ចូលកាប់គាស់ឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ បង្កឱ្យសត្វព្រៃកម្រៗជាច្រើនប្រភេទ បាននាំគ្នាភាសខ្លួនធ្វើចំណាកទីលំនៅទៅរកកន្លែងសុខសុវត្ថិភាព ទើបក្រុមការងាររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលដឹកនាំដោយលោកប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារពិសេស និងជានាយករងខុទ្ទការល័យ ចុះមកបង្ក្រាប និងដកហូតដីព្រៃបានជិត២ម៉ឺនហិកតានៅខេត្តស្ទឹងត្រែង ប្រគល់ជូនរដ្ឋវិញកាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ ៕

អត្ថបទដែលជាប់ទាក់ទង