**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

ទេសរដ្ឋមន្រ្តី គន់ គីម កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការកសាង និងអភិវឌ្ឍន៍តំបន់លំនៅដ្ឋានសម្រាប់គ្រួសារយោធិនពលី ពីការ និងនិវត្តន៍ជន ក្នុងស្រុករមាសហែក

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះ សួសុខទុក្ខគ្រួសារពលីដោយសារសង្គ្រាម និងយោធិនជានិវត្តន៍ជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងបន្តចុះត្រួតពិនិត្យទីតាំងផ្ទះចែកជូនគ្រួសារកងទ័ព និងនគរបាលឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ នៅតាមបណ្តោយព្រំដែនក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិសង្គហបណ្ឌិត គន់ គីម រួម និងសមាជិកក្រុមការងារបានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់នៅសេចក្តីរាយការណ៍សង្ខេបរបស់អាជ្ញាធរដែនដី ពាក់ព័ន្ធដល់ភូមិសាស្ត្រ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ស្រុករមាសហែក ពិសេសក្នុងមណ្ឌលរៀបចំលំនៅដ្ឋានសម្រាប់គ្រួសារយោធិនពលី ពីការ ក្នុងស្រុក ដែលរហូតមកទល់ពេលនេះសម្រេចបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម កិតិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការកសាង និងអភិវឌ្ឍន៍តំបន់លំនៅដ្ឋានសម្រាប់គ្រួសារយោធិនពលី ពីការ និងនិវត្តន៍ជន ក្នុងស្រុករមាសហែក ព្រមទាំងបាននាំបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអាជ្ញាធរដែនដី សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ពិសេសដល់បងប្អូនក្រុមគ្រួសារយោធិនពលី ពិការ និងនិវត្តន៍ជន ទាំងអស់ ក្នុងឱកាសនោះផងដែរ។

ឯកឧត្តម ក៏បានក្រើនរំលឹកដល់គណៈគ្រប់គ្រងមណ្ឌល ហ្នឹងអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ស្រុករមាសហែក យកចិត្តទុកដាក់ជំរុញល្បឿននៃការរៀបចំទីតាំង សម្រាប់ព្រះរាជពិធីយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ជូនបងប្អូន គ្រួសារយោធិនពលី ពិការ ដោយសារសង្គ្រាម និងយោធិនជានិវត្តន៍ជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ពិសេសការពារសុវត្ថិភាពក្នុងតំបន់និងដំណើរយាង របស់ព្រះករុណា ទៅកាន់តំបន់នោះឲ្យដំណើរការទៅដោយភាពរលូន និងសុខសុវត្ថិភាព។

ដោយឡែកសម្រាប់ទីតាំងផ្ទះចែកជូនគ្រួសារកងទ័ព និងនគរបាលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ រស់នៅតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរទទួលបន្ទុកការងារនេះត្រូវយកចិត្តទុកដាក់ពន្លឿនការងារឲ្យបានឆាប់ ដើម្បីយើងផ្ដល់ជូនដល់គ្រួសារកងទ័ព នគរបាល និងប្រជាពលរដ្ឋក្រីក្របានចូលរួមនៅប្រកបរបរចិញ្ចឹមជីវិតទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង