**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ៖ ថវិកា ជាឧបសគ្គក្នុងការអភិវឌ្ឍថាមពលបៃតងរបស់ប្រទេសជាច្រើននៅក្នុងតំបន់

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមពិភាក្សាជាមួយនឹងរដ្ឋាភិបាល វិស័យឯកជន ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការជួយដោះស្រាយបញ្ហាគន្លឹះមួយធំ ក្នុងការអភិវឌ្ឍវិស័យថាមពលបៃតងនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តបតាមការអញ្ជើញរបស់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា ការអភិវឌ្ឍថាមពលបៃតងនេះ ត្រូវការថវិការាប់រយលានដុល្លារនៅពេលនេះ ហើយនៅពេលខាងមុខបន្តិចត្រូវការរាប់រយពាន់លានដុល្លារ ដើម្បីធ្វើការអភិវឌ្ឍវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ៘ ហើយបញ្ហាគន្លឹះរបស់វាគឺត្រង់ថា ថវិការពិបាករក ដើម្បីបានច្រើនគឺពិបាករកខ្លាំងណាស់ អត្រាការប្រាក់ខ្ពស់ ហើយការបំពេញបែបបទផ្សេងៗ ដើម្បីឲ្យធនាគារផ្តល់ហិរញ្ញប្បទាននោះក៏មានការលំបាក និងស្មុគស្មាញ ដូច្នេះការពិភាក្សាថ្ងៃនេះគឺឈានទៅដោះស្រាយបញ្ហាតែម្ដង។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាការជួបជុំថ្ងៃនេះគឺអនុញ្ញាតឲ្យធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារដទៃទៀត ក៏ដូចជាដៃគូឯកជនមានស្ថានភាពបរិស្ថានមួយដែលគេអាចបន្ថយថ្លៃក្នុងការផ្តល់ហិរញ្ញប្បទានឲ្យថាមពលបៃតងនេះកាន់តែមានភាពរហ័សរហួន ហើយនិងអត្រាការប្រាក់ដែលមានលក្ខណៈសមរម្យអាចយកមកអភិវឌ្ឍងាយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កម្ពុជាយើងចង់បានថាមពលបៃតងឲ្យបានលើស ៧០ភាគរយ នៅត្រឹមឆ្នាំ២០២០យ៉ាងយូរ ដើម្បីយើងបង្កើតការងារឲ្យបានច្រើននៅក្នុងវិស័យអគ្គិសនីបៃតងនេះ។ ហើយទន្ទឹមនឹងនេះយើងក៏យកអគ្គិសនីដើម្បីអភិវឌ្ឍវិស័យផ្សេងទៀតដើម្បីបង្កើតការងារឲ្យយុវជន យុវនារីយើងបានធ្វើ នេះគឺជាទស្សនវិស័យច្បាស់លាស់របស់សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឲ្យកម្ពុជាយើងក្លាយទៅជាប្រទេសគំរូមួយក្នុងការអភិវឌ្ឍវិស័យថាមពលបៃតង ក៏ដូចជាការកសាងសេដ្ឋកិច្ចឲ្យកម្ពុជាយើង ក្នុងន័យសំដៅទៅលើការរកការរីកចម្រើនឲ្យប្រទេសជាតិ និងមាតុភូមិសម្រាប់រយៈពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងក្របខ័ណ្ឌនៃការជជែកនេះជាការវិជ្ជមានគឺកម្ពុជាយើងបានចូលរួមចំណែកផ្តល់ធាតុចូលយ៉ាងច្រើន ហើយកម្ពុជាយើងក៏គាំទ្រការពង្រីកការតភ្ជាប់បណ្ដាញថាមពលអាស៊ានផងដែរ។ ហើយបញ្ហានេះត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជាដៃគូដទៃទៀតមានការគាំទ្រយ៉ាងក្លៀវក្លា។

ជាមួយនឹងការចូលមកកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ សង្ឃឹមថាតំបន់ និងដៃគូពាក់ព័ន្ធ រកបានដំណោះស្រាយថ្មី ដែលជំរុញឲ្យការអភិវឌ្ឍថាមពលបៃតងនេះ កាន់តែមានការរីកចម្រើនឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង