**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!

អភិបាលខេត្តព្រះសីហនុ៖ ការសម្ភោធសណ្ឋាគារ ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូនាពេលនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធសណ្ឋាគារ ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ។

លោក កូជី យ៉ាម៉ាម៉ូតូ (KOJI YAMAMOTO) នាយកប្រតិបត្តិក្រុមហ៊ុន ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ (GRAND LA VOGUE HOTEL AND CASINO) បានធ្វើរបាយការណ៍ស្វាគមន៍ ពីគោលគំនិតរបស់ Grand La Vogue គឺ “បដិសណ្ឋារកិច្ចបែបទំនើប និងរមណីយដ្ឋានដ៏ប្រណិតក្នុងក្រុងព្រះសីហនុ ដែលមានការចាប់អារម្មណ៍បំផុត ចំពោះអ្នកវិនិយោគជនជាតិជប៉ុន។ បេសកកម្មរបស់យើង គឺដើម្បីបញ្ចូលគ្នានូវបដិសណ្ឋារកិច្ចបែបប្រពៃណីជប៉ុន ជាមួយនឹងរមណីយដ្ឋានទីក្រុងទំនើបផ្តល់ជូននូវបទពិសោធន៍យ៉ាងពិសេសដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់បណ្តាប្រទេស។

La Vogue បានបើកតាំងពីឆ្នាំ២០១៨ និង Grand La Vogue មានទស្សនតែមួយយើងខ្ញុំជា La Vogue Group មានគោលដៅបន្តការរីកចម្រើនរួមគ្នាមិនត្រឹមតែអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបុគ្គលិក របស់យើង ក្រុមគ្រួសាររបស់ពួកគេ ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍មូលដ្ឋានតាមរយៈការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព ភាពស្វាហាប់ នឹងមានឆន្ទៈ ក្នុងការប្រឈមមុខជាមួយបញ្ហាផ្សេងៗ ដើម្បីដើរតួនាទីក្នុងការបង្ហាញពិភពលោក នូវសក្តានុពលគ្មានដែនកំណត់ នៃខេត្តព្រះសីហនុ ដើម្បីវិនិយោគនៅក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅក្នុងបេះដូងរបស់អ្នកជារៀងរហូត។

លោកសង្ឃឹមយ៉ាងមុតមាំថា អាចរីករាយជាមួយសេវា កម្មរបស់ Grand La Vogue ដែលចាប់ផ្តើមនៅទីនេះ ថ្ងៃនេះ ជាមួយអ្នកទាំងអស់គ្នា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញកាត់ខ្សែបូបើកសម្ពោធសណ្ឋាគារ ក្រេនឡាវ៉ូក ហូថែល និងកាស៊ីណូ នៅខេត្តតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា ជា «តារារៈនាទិសនិរតី» នាឱកាសដ៏វិសេសវិសាលនេះ ស្របពេលដែលប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេសកំពុងប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកកម្ពុជាជាពិសេស គឺជា «ការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនកម្ពុជា»។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាង ច្រើនសម្រាប់ជាមូលដ្ឋានគ្រឹះកសាងសេដ្ឋកិច្ចជាតិឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមអភិបាលខេត្ត សូមចូលរួមអបអរសាទរពិធីសម្ពោធសណ្ឋាគារ និងកាស៊ីណូនាពេលនេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពលស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរឱ្យសណ្ឋាគារ និងកាស៊ីណូ ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីភ្ញៀវជាតិ-អន្តរជាតិ។ ពិធីបើកសម្ពោធសណ្ឋាគារ និងកាស៊ីណូ នាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្ត ឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឈានឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ៕

អត្ថបទដែលជាប់ទាក់ទង