**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

ប្រឡាយមេជ័យត្បូង ជួយបង្កើនលទ្ធភាពការងារស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ៤៨០ហិកតា ក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល

ភ្នំពេញ៖ ប្រឡាយមេជ័យត្បូង ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ប៉ែកខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។ ប្រឡាយមេនេះ បានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេតូច ដែលមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនក្នុងភូមិចំនួន៦ នៃឃុំជ័យធំ ក្នុងការងារស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាប្រមាណ ៤៨០ហិកតា។

កសាងឡើងតាំងពីសម័យប៉ុលពត ប្រឡាយមេជ័យត្បូងបានជួបនូវស្ថានភាពគោករាក់ កកកំណកល្បាប់ស្ទើរតែទាំងស្រុង មិនអាចដំណើរការស្រោចស្រពបានតាមតម្រូវការនៅលើផ្ទៃដីបង្កបង្កើនផលកសិកម្មដែលមានស្រាប់ បណ្តាលឱ្យប្រជាពលរដ្ឋក្នុងឃុំជ័យធំជួបបញ្ហាខ្វះទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្មក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ផ្អែកតាមស្ថានភាពជាក់ស្តែង និងតាមការស្នើសុំរបស់អាជ្ញាធរដែនដីនៅក្នុងតំបន់ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ដើម្បីជួយរកដំណោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋនៅក្នុងឃុំជ័យធំ ក្រសួងធនធានទឹក និងឧតុនិយម ដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការបានចាត់ក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំង ស្ថានភាពប្រឡាយមេ និងធ្វើការសិក្សាវាស់ស្ទង់ប្រមូលទិន្នន័យ ចងក្រងឯកសារតាមលក្ខណៈបច្ចេកទេស ដើម្បីលើកគម្រោងស្តារប្រឡាយមេជ័យត្បូង។

ក្នុងឆ្នាំ២០២៤ នេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តគម្រោងស្តារប្រឡាយមេជ័យត្បូង និងសាងសង់សំណង់សិល្បការ្យមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាទឹកដល់ប្រជាពលរដ្ឋក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមលោក លាង ហួរ ប្រធានការដ្ឋានស្តារប្រឡាយមេជ័យត្បូងបានឱ្យដឹងថា ការងារសំខាន់ៗ ដែលត្រូវអនុវត្តរួមមាន៖ ទី១)ស្តារប្រឡាយមេជ័យត្បូង ប្រវែង ៥០០០ម៉ែត្រ ទី២)សាងសង់សំណង់ទ្វារទឹកលើប្រឡាយមេ(ទ្វារ២) ចំនួន ១កន្លែង ទី៣)សាងសង់សំណង់លូដោះទឹកលើភ្លឺប្រឡាយមេចំនួន ៩កន្លែង ទី៤) សាងសង់សំណង់លូចម្លងលើប្រឡាយមេចំនួន ៤កន្លែង ទី៥)សាងសង់សំណង់លូយកទឹកលើភ្លឺប្រឡាយមេចំនួន ២កន្លែង និងទី៦)សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយមេ(ទ្វារ២)ចំនួន ១កន្លែង។

លោក លាង ហួរ បានបន្តឱ្យដឹងថា ការងារស្តារប្រឡាយមេជ័យត្បូងបានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៤ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារគម្រោងស្តារប្រឡាយមេជ័យត្បូង និងការសាងសង់សំណង់សិល្បការ្យ សម្រេចបានប្រមាណ ៦៨% ហើយការងារនេះគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាការរំពឹងទុក ក្រោយពីស្តារប្រឡាយមេជ័យត្បូង និងសាងសង់សំណង់សិល្បការ្យ ប្រជាពលរដ្ឋក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ប្រមាណ ១៩៥០គ្រួសារនឹងទទួលបានប្រឡាយមេនាំទឹកមកស្រោចស្រពបន្ថែមនៅដើមរដូវ ចុងរដូវវស្សា និងរដូវប្រាំងលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ក្នុងនោះមានស្រូវវស្សាប្រមាណ ៤៨០ហិកតា ស្រូវប្រាំងប្រមាណ ៣០០ហិកតា(នៅលើផ្ទៃដីដដែល) និងដំណាំរួមផ្សំប្រមាណ ១០ហិតា។ ជាមួយគ្នានេះដែរ ភ្លឺប្រឡាយមេនឹងក្លាយជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ធ្វើដំណើរនិងដឹកកសិផលក្នុងមូលដ្ឋានទៅទីប្រជុំជន ទីរួមខេត្ត-ក្រុង។ គម្រោងនេះក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ និងចូលរួមទប់ស្កាត់បានការទន្ទ្រានរំលោភយកដីប្រឡាយមេធ្វើជាកម្មសិទ្ធិពីសំណាក់ជនខិលខូចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង