**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**ទារិកាទើបនឹងកើត ម្តាយយកទៅប្លុងចោលនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប**នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យប្រធានាធិបតីបារាំង បង្កើតគ្រុបសន្ទនាមួយលើ WhatsApp ជាមួយរូបលោក ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ**សាហាវណាស់! មីងកាប់ចិញ្ចាំសម្លាប់ក្មួយស្រីកំពុងដេក បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងរឿងលេងទូរស័ព្ទ និងចេញចូលផ្ទះយប់ជ្រៅ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» បានប្រកាសជាសាធារណៈស្វែងរកការគាំទ្រពីប្រជាជនកម្ពុជាគ្រប់រូប ឲ្យក្លាយជាចលនាជាតិមួយដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។

សម្ដេចតេជោ បានប្រកាសបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញអធិបតី ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជានៅរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ។

សម្ដេចតេជោ បានបញ្ជាក់ថា ត្រូវតែការពារឲ្យបានជាដាច់ខាត ហើយត្រូវតែឲ្យជ្រែកជីកមួយនេះលេចចេញជារូបរាងឡើង ព្រោះសម្ដេចជាអ្នកសម្រេចចិត្ត កាលពីនៅកាន់តំណែងជានាយករដ្ឋមន្ដ្រី កាលពីនីតិកាលទី៦។

សម្ដេចតេជោ បានទាត់ចោលនូវការលើកឡើងទាំងឡាយអំពីផលប៉ះពាល់របស់ប្រទេសដទៃ ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ ដើម្បីបង្កលក្ខណៈឲ្យកងទ័ពចិន។

ជាមួយគ្នានេះ សម្ដេចតេជោ បានពន្យល់ត្រួសៗថា ព្រែកជីកហ្វូណនតេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ។ គម្រោងព្រែកជីកនេះមិនត្រឹមតែធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។

សម្ដេចតេជោ បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យទំនិញរបស់កម្ពុជា មិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែមពេលឆ្លងកាត់តាមប្រទេសវៀតណាម។ សម្តេចតេជោសង្ឃឹមថា មេដឹកនាំវៀតណាម នឹងយល់ពីអ្វីដែលសម្តេចបានលើកឡើងពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង