**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ

បទវិភាគ៖តើសហរដ្ឋអាមេរិកឃោសនាបំប៉ោងម្តងហើយម្តងទៀតនូវអតិរេកសមត្ថភាពផលិតកម្មរបស់ចិនមិនមែនឆ្លុះបញ្ចាំងពីការថមថយចុះរបស់អនុត្តរភាពបែបអាមេរិកទេឬ ?

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ ខែមេសាតទៅ ។ មុនពេលចេញដំណើរ សហរដ្ឋអាមេរិកបានអះអាងថា លោក Antony Blinken នឹងបង្ហាញពីការយកចិត្តទុកដាក់អំពី”អតិរេកសមត្ថភាពផលិតកម្ម”របស់ឧស្សាហកម្មថាមពលថ្មីនៃប្រទេសចិនក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ។ ដរាបណាអ្នកដែលយល់ដឹងពីចំណេះដឹងទូទៅខាងសេដ្ឋកិច្ចសុទ្ធតែមានចំណាប់អារម្មណ៍ថា ពាក្យសម្តីខុសទំនងបែបនេះ គឺមិនគួរឱ្យឆ្លើយតបទាល់តែសោះ ។ យ៉ាងណាមិញ មួយរយៈពេលកន្លងទៅនេះ សហរដ្ឋអាមេរិកបានឃោសនាបំប៉ោងពី”អតិរេកសមត្ថភាពផលិតកម្មរបស់ចិន”ជាញឹកញាប់ ហើយបានចាត់ទុកវាជាឧបករណ៍ថ្មីបំផុតដើម្បីបំផុស”សង្រ្គាមយល់ដឹងពីសេដ្ឋកិច្ច”ចំពោះប្រទេសចិន ដូច្នេះ យើងក៏ចាំបាច់ត្រូវជជែកពិភាក្សាចំពោះករណីនេះ ។
ជាបឋម អ្នកនយោបាយមួយចំនួនរបស់អាមេរិកបានយកសមត្ថភាពផលិតកម្មទៅជំពាក់ជំពិនជាមួយពាណិជ្ជកម្មអន្តរជាតិដោយសម្គាល់ឃើញថា ល្គឹកណាដែលផលិតផលត្រូវបាននាំចេញកាន់តែច្រើនឡើងៗ នោះគឺ កើតមានបញ្ហាអតិរេកសមត្ថភាពផលិតកម្ម ។ មានពាក្យសម្តីនេះមានចំណុចខុសទំនង៖ ពោលគឺ ចាត់ទុកការនាំចេញផលិតផលដូចគ្នានឹង”អតិរេកសមត្ថភាពផលិតកម្ម” ចំណុចនេះមិនសមស្របនឹងចំណេះដឹងទូទៅខាងសេដ្ឋកិច្ច ហើយក៏បានផ្ទុយពីនិន្នាការអភិវឌ្ឍន៍នៃសកលភាវូបនីយកម្មផងដែរ ។
បើមើលពីការអនុវត្តជាក់ស្តែងរបស់បណ្តាប្រទេសនានាអាចឃើញថា ដោយសារសមត្ថភាពផលិតកម្មនៃឧស្សាហកម្មណាមួយធំជាងតម្រូវការក្នុងស្រុកគឺជាបាតុភូតជាទូទៅ បានជាការនាំចេញគឺជារឿងប្រក្រតី ។ ឧទាហរណ៍ដូចចំនួន ៨០ ភាគរយនៃបន្ទះឈីបដែលផលិតដោយសហរដ្ឋអាមេរិកនិងរថយន្តដែលផលិតដោយប្រទេសអាល្លឺម៉ង់ត្រូវបាននាំចេញទៅបរទេស ចំណែកឯយន្តហោះដឹកអ្នកដំណើរដែលផលិតដោយក្រុមហ៊ុន Boeing និង Airbus ក៏នាំចេញទៅបរទេសយ៉ាងសន្ធឹកសន្ធាប់ផងដែរ ។ ប្រសិនបើយើងធ្វើតាមឡូហ្ស៊ីករបស់អ្នកនយោបាយមួយចំនួនរបស់អាមេរិក នោះ អ្នកផងទាំងពួងនឹងចោទជាមន្ទិលសង្ស័យដូចកាសែត《Neue Zürcher Zeitung 》របស់ប្រទេសស្វីសថា “តើការនាំចេញរបស់បស្ចិមប្រទេសទៅកាន់អាស៊ីត្រូវចាត់ទុកថាជាអតិរេកសមត្ថភាពផលិតកម្មឬទេ ? ប្រសិនបើប្រទេសមួយគ្រាន់តែផលិតសម្រាប់ទីផ្សាររបស់ខ្លួនប៉ុណ្ណោះ នោះ តើពាណិជ្ជកម្មគឺ មកពីណា ?”
ព្រមពេលជាមួយគ្នានេះ ការឃោសនាបំប៉ោងរបស់អាមេរិកបានល្មើសនឹងទ្រឹស្តីឧត្តមភាពប្រៀបធៀបនៃសេដ្ឋសាស្ត្រលោកខាងលិចដែលអាមេរិកបាននិងកំពុងគោរពតាម ។ មូលហេតុដែលផលិតផលថាមពលថ្មីរបស់ចិនអាចបង្កើតជាឧត្តមភាពប្រៀបធៀប វាមិនមែនពឹងផ្អែកលើប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលនោះទេ តែគឺពឹងផ្អែកលើសមត្ថភាពច្នៃប្រឌិតថ្មីដោយម្ចាស់នៃសហគ្រាស ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ ទ្រង់ទ្រាយទីផ្សារដ៏ធំធេងនិងធនធានមនុស្សដ៏សម្បូរបែបជាដើម ។ បើនិយាយចំពោះអ្នកនយោបាយមួយចំនួនរបស់អាមេរិក ការចំណាយពេលទៅវាយប្រហារលើផលិតផលថាមពលថ្មីរបស់ចិនថា បានបណ្តាលឱ្យ”ទីផ្សារសកលមានភាពមិនប្រក្រតី”វាមិនស្មើនឹងខិតខំពង្រីកឧត្តមភាពប្រកួតប្រជែងរបស់ខ្លួនជាការប្រសើរជាង ។
លើសពីនេះទៅទៀត អ្នកនយោបាយមួយចំនួនរបស់អាមេរិកក៏បានថ្កោលទោសឧស្សាហកម្មថាមពលថ្មីរបស់ចិនថា បានបង្កជាផលប៉ះពាល់ដល់សហគ្រាសនិងឱកាសការងាររបស់កម្មករនៃសហរដ្ឋអាមេរិកផងដែរ ។ នេះជាពាក្យសម្តីខុសទំនងចំណុចទីបួនរបស់ពួកគេ ពោលគឺ “សហរដ្ឋអាមេរិកកើតមានជំងឺ តែបង្ខំឱ្យចិនលេបថ្នាំ” គោលបំណងរបស់អាមេរិកគឺ ទម្លាក់កំហុសឱ្យចិន ។
នាពេលថ្មីៗកន្លងទៅនេះថា លោក John Ross អតីតនាយកទីភ្នាក់ងារគោលនយោបាយសេដ្ឋកិច្ចនិងធុរកិច្ចទីក្រុងឡុងដ៍របស់អង់គ្លេសបានតែងអត្ថបទបង្ហាញថា សហរដ្ឋអាមេរិកព្រួយបារម្ភថា ក្នុងពាណិជ្ជកម្មអន្តរជាតិ ផលិតផលរបស់ខ្លួនកាន់តែច្រើនឡើងៗមិនអាចរក្សាបាននូវឋានៈទីខ្ពស់នៃខ្សែសង្វាក់តម្លៃ ។ ពាក្យសម្តីនេះបានបង្ហាញពីបំណងខាងសេដ្ឋកិច្ចរបស់អាមេរិក ពោលគឺ ព្យាយាមទប់ស្កាត់ការអភិវឌ្ឍនៃឧស្សាហកម្មងើបឡើងថ្មីរបស់ប្រទេសចិនដើម្បីស្វែងរកឋានៈប្រកួតប្រជែងនិងឧត្តមភាពទីផ្សារដែលកាន់តែមានអំណោយផលដល់ប្រទេសខ្លួន ។
អ្នកនយោបាយមួយចំនួនរបស់អាមេរិកគួរតែដឹងច្បាស់ថា ការដែលរារាំងផលិតផលថាមពលថ្មីរបស់ចិនដែលមានគុណភាពល្អនិងតម្លៃថោកចូលក្នុងទីផ្សាររបស់ប្រទេសខ្លួនមិនត្រឹមតែបំផ្លាញផលប្រយោជន៍របស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កជាផលប៉ះពាល់ដល់ដំណើរការធ្វើបរិវត្តកម្មបៃតងសកលនិងការអភិវឌ្ឍនៃឧស្សាហកម្មងើបឡើងថ្មីផងដែរ ។ ពួកគេប្រើកម្លាំងកាយចិត្តក្នុងការប្រឌិតរឿងក្លែងក្លាយមិនស្មើនឹងរកមធ្យោបាយដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន វិញទៅល្អជាង ៕

អត្ថបទដែលជាប់ទាក់ទង