**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

គោលដៅអេកូទេសចរណ៍ តាមព្រៃរនាម និងផ្ទៃបឹងទន្លេសាប គឺជាតំបន់គោលដៅមួយសម្រាប់បម្រើដល់ភ្ញៀវទេសចរទាំងជាតិ និងភ្ញៀវទេសចរបរទេសទស្សនាកម្សាន្តលើផ្ទៃទឹក និងពពួកសត្វស្លាបកម្រ

ភ្នំពេញ៖ គោលដៅអេកូទេសចរណ៍ តាមព្រៃរនាម និងផ្ទៃបឹងទន្លេសាប គឺជាតំបន់គោលដៅមួយសម្រាប់បម្រើដល់ភ្ញៀវទេសចរទាំងជាតិ និងភ្ញៀវទេសចរបរទេសទស្សនាកម្សាន្តលើផ្ទៃទឹក និងពពួកសត្វស្លាបកម្រ ដែលមានទីតាំងព្រំទឹកជាប់ក្រុងសៀមរាប ជាមួយស្រុកឯកភ្នំ នៃខេត្តបាត់ដំបង ក្នុងភូមិសាស្ត្រភូមិព្រែកទាល់ នៃស្រុកឯកភ្នំនៅតែជាទីទាក់ទាញភ្ញៀវទេសចរ ដ៏មានសក្តានុពល ។

បើតាមប្រជាពលរដ្ឋរស់នៅទីនោះ បានរៀបរាប់ឱ្យដឹងថា តំបន់អេកូទេសចរណ៍ នៅក្នុងដែនទឹក ក្នុងភូមិព្រែកទាល់នេះ មានកត្តា៣សំខាន់ សម្រាប់បម្រើដល់ភ្ញៀវទេសចរមកទស្សនាកម្សាន្ត ក្នុងនោះមាន៖ ទស្សនាហ្វូងសត្វស្លាបចម្រុះ, ទស្សនាផ្ទះបណ្តែតទឹកអ្នកភូមិ, និងទស្សនាកន្លែងលក់សម្ភារអនុស្សាវរីយ៍ផ្សេងៗ ។

លោក ហួន សុខ ជាអ្នកដឹកភ្ញៀវតាមទូកម៉ាស៊ីន ពីក្រុងសៀមរាប មកភូមិព្រែកទាល់ បានឱ្យដឹងថា ក្នុងរយ:ពេល៤ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីកន្លងទៅ លោកបានសង្កេតឃើញថា នៅតំបន់អេកូទេសចរ ណ៍ព្រែកទាល់ ពុំសូវមានភ្ញៀវមកពីក្រុងបាត់ដំបងទេ ពីព្រោះពិបាកធ្វើដំណើរ គឺភាគច្រើនភ្ញៀវមកកំពង់ផែភ្នំក្រោម ក្រុងសៀមរាប។

លោកបន្តថា តម្លៃទូកក្នុង១គ្រឿងជួលក្នុងតម្លៃ៥០ដុល្លារអាម៉េរិកសម្រាប់ទូកធំ ដែលអាចជិះបានជាង ១០នាក់ ។ រីឯទូកតូចមានតម្លៃ ៣០ដុល្លារអាម៉េរិក ជិះបានចន្លោះពី៨-៩នាក់ ។ ដោយធ្វើដំណើរចំណាយពេលប្រហែល១ម៉ោងប៉ុណ្ណោះពីកំពង់ផែភ្នំក្រោម ក្រុងសៀមរាប បើធៀបពីក្រុងបាត់ដំបង មកតំបន់ព្រែកទាល់ដូចគ្នា ត្រូវចំណាយពេលចន្លោះពី៥-៦ម៉ោងទើបដល់ ។

លោកបន្តថា ក្នុងរយ:ពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរ លោកសង្កេតឃើញថា មិនសូវមានភ្ញៀវជាតិ ឬអន្តរជាតិ បានទិញវត្ថុអនុស្សាវរីយ៍ ដែលធ្វើដោយស្នាដៃខ្មែរនៅតំបន់នោះទេ ហាក់ម្នាក់ៗពុំសូវមានថវិកាក្នុងការចំណាយ ដែលធ្វើឱ្យអ្នកដែលបានធ្វើរបស់របរនោះ ប្រឈមនឹងជីវភាព ក្នុងនោះមាន កន្ត្រក, កាបូប, និងរបស់ប្រើប្រាស់ផ្សេងៗទៀត ដែលពួកគាត់ផលិតចេញពីដើមកំប្លោក ។

បើតាមអ្នករត់ទូករូបនេះ “ ឆ្នាំនេះអត់ដូចឆ្នាំមុន តាមខ្ញុំសង្កេត ភ្ញៀវអត់បានជួយទិញវត្ថុអនុស្សាវរីយ៍ផង ខ្ញុំហាក់មានចិត្តអាណិតដល់ក្រុមស្ត្រីនៅតំបន់នេះ ដែលពួកគាត់ខំយកដើមកំប្លោកមកច្នៃបានជារបស់របរយ៉ាងស្រស់ស្អាត តែអត់មានអ្នកជួយទិញ ធ្វើឱ្យពួកគាត់ប្រឈមនឹងជីវភាព ” ។

លោក តុន ណៃ ប្រធានអេកូទេសចរណ៍ បានបង្ហាញរបាយការណ៍ អំពីចំនួនភ្ញៀវដែលធ្វើដំណើរទៅទស្សនានៅតំបន់នោះក្នុង រយ:ពេល៤ថ្ងៃ ដោយក្នុងនោះលោកបញ្ជាក់ថា ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា មានចំនួនភ្ញៀវសរុប ៩០នាក់ ទាំងភ្ញៀវក្នុង និងក្រៅស្រុក ។ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា មានភ្ញៀវសរុបចំនួន ១២៥នាក់ ទាំងជាតិ និងអន្តរជាតិ ។ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា មានភ្ញៀវជាតិ អន្តរជាតិ សរុប ២៣៣នាក់ និងថ្ងៃទី៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា មានភ្ញៀវសរុប១០៩នាក់ សរុបចំនួនភ្ញៀវទាំងក្នុង និងក្រៅស្រុក ទាំង៤ថ្ងៃមានចំនួន ៥៧២នាក់ ។

ជាមួយគ្នានេះ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយ:ពេល៤ថ្ងៃ នៅតំបន់គោលដៅអេកូទេសចរណ៍ ព្រែកទាល់ មិនសូវមានភ្ញៀវពីក្រុងបាត់ដំបងទៅកម្សាន្តនៅតំបន់នោះទេ ដោយសារតែពួកគាត់ធ្វើដំណើរយូរម៉ោង ហើយម្យ៉ាងពួកគាត់កំពុងតែសប្បាយនៅក្នុងក្រុង ដែលមានការរៀបចំថ្មីៗផង ។ លោកបន្តថា ឆ្នាំនេះ និងឆ្នាំកន្លងទៅចំនួនភ្ញៀវដែលទៅកម្សាន្តនៅតំបន់បឹងទន្លេសាប វាប្រហាក់ប្រហែលគ្នា តែការកើនឡើងមានភាគរយតិចតួចប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង