**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ

ក្រសួងធម្មការនិងសាសនា រៀបចំពិធីចម្រើនព្រះបរិត្ត សិរីសួស្ដីជ័យមង្គល ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីធម្មការនិងសាសនានិងលោកជំទាវ សូ ភក្រ្តា ចាយបូរិន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងធម្មការនិងសាសនាទាំងអស់ បាននិមន្តព្រះសង្ឃរៀបចំពិធីចម្រើនព្រះបរិត្តសិរីសួស្ដីជ័យមង្គល ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាខ្មែរក្រសួងធម្មការនិងសាសនា ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នាទីស្តីការក្រសួង។

នាឱកាសខិតជិតមកដល់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានដឹកនាំរៀបចំពិធីចម្រើនព្រះបរិត្តសិរីសួស្ដីជ័យមង្គល ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាខ្មែរ និងរាប់បាត្រ ប្រគេនទេយ្យទានព្រះសង្ឃ ដើម្បីសុំពរជ័យ សិរីសួស្តី ជ័យមង្គល ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងធម្មការនិងសាសនាទាំងអស់។

ពិធីចម្រើនព្រះបរិត្តសិរីសួស្ដីជ័យមង្គល ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាខ្មែរក្រសួងធម្មការនិងសាសនា បានប្រារព្ធឡើងទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ជាពិសេសត្រៀមទទួលដំណើរយាងរបស់ទេវព្តាឆ្នាំថ្មីព្រះនាម មហោទរាទេវីដែលនិងយាងចុះមកថែរក្សាមនុស្សលោកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២.១៧នាទីនិង២៤វិនាទីយប់ ។

ជាមួយគ្នានេះដែរនេះ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ បានសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងធម្មការនិងសាសនា និងកោតសរសើរ ចំពោះការខិតខំបំពេញការងារយ៉ាងសកម្មរបស់មន្រ្តីរាជការក្រសួងនាពេលកន្លងមក និងសូមឲ្យខិតខំបន្តទៀតដើម្បីអភិវឌ្ឍន៏សកម្មភាពការងារក្រសួងធម្មការនិងសាសនាកាន់តែរីកចម្រើនបន្តទៀត។

ជាការលើកទឹកចិត្តដល់មន្រ្តីរាជការ និងក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឯកឧត្តម ចាយ បូរិន និងលោកជំទាវ បានអញ្ជើញចែកអំណោយដល់មន្រ្តីរាជការក្រសួងធម្មការនិងសាសនា និងនិវត្តន៍ជន ព្រមទាំងជូនពរដល់មន្រ្តីរាជទាំងអស់ជួបតែ សេចក្តីសុខ សុវត្ថិភាព នុងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងជោគជ័យគ្រប់ភារកិច្ចទាំងអស់ក្នុងឱកាសឆ្នាំថ្មីខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង