**គណៈប្រតិភូក្រសួងអប់រំកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសិង្ហបុរី**ថ្ងៃនេះ! ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ចាប់ផ្តើមហើយនៅអគារ KAMPUS ដោយផ្តល់ឱកាសការងារជាង៥ពាន់កន្លែងដល់យុវជន**ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ**ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បើកវគ្គផ្សព្វផ្សាយសភាពការណ៍ថ្មី និងឯកសារជំនួយស្មារតី ជូនដល់ នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា លើកទី១**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារំលែកមរណទុក្ខជូន ឯកឧត្ដម ឈួន សុធី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ ឈឹម ប៉ែននីឡា**ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤**គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបក្រកាសព័ត៌មានស្តីពី ទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកំណត់(UPR) ជុំទី៤ របស់កម្ពុជា នៅទីក្រុងហ្សឺណែវ**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបផ្គូផ្គងធុរកិច្ចរវាងសហគមន៍ធុរកិច្ចកម្ពុជា ជាមួយសហគមន៍ធុរកិច្ចជប៉ុន**ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់រូបសញ្ញារបស់ក្រសួងសុខាភិបាល**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ច ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស»**រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមអធិការកិច្ចអន្តរស្ថាប័ន**ឯកឧត្តម អ៊ូច ភា ជួបសំណេះសំណាលជាមួយ កម្មករ និយោជិត នៅរោងចក្រ ខូភ្យូស អ៊ិធើណេសិនណល (ខេមបូឌា) អ៊ិន ក្នុងស្រុកសំរោង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ៦ខ្សែ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ**សហភាពអឺរ៉ុបបង្ហាញប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក

អ៊ុយក្រែនជំរុញឲ្យឥណ្ឌាគិតឡើងវិញ នៃចំណងមិត្តភាព សល់ពីសូវៀត ជាមួយរុស្ស៊ី

ញូវដែលី៖ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​ជំរុញ​ឲ្យ​ឥណ្ឌា​ពិចារណា​ឡើងវិញ​នូវ​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​រុស្ស៊ី ដោយ​លើក​ឡើង​ពី​ការ​ធ្លាក់​ចុះ​នៃ​កេរ្តិ៍ដំណែល​សូវៀត។

យោងតាមរបាយការណ៍ពី Financial Times ការអង្វររបស់លោក Kuleba កើតឡើងចំពេលដែលឥណ្ឌាមានសម្ព័ន្ធភាពសេដ្ឋកិច្ច និងការពារជាតិយូរអង្វែងជាមួយទីក្រុងមូស្គូ ចំពេលមានសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។

លោក Kuleba បានបន្តថា កិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងរុស្ស៊ី ភាគច្រើនផ្អែកលើកេរ្តិ៍ដំណែលសូវៀត ប៉ុន្តែនេះមិនមែនជាកេរដំណែលដែលនឹងត្រូវរក្សាទុករាប់សតវត្សន៍នោះទេ វាគឺជាកេរដំណែលដែលកំពុងតែរសាត់បាត់ទៅហើយ។

ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់គាត់ទៅកាន់ប្រទេសឥណ្ឌា លោក Kuleba បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍សក្តានុពលនៃការជំរុញភាពជាដៃគូពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងប្រជាជាតិទាំងពីរ។

លោកបានបង្ហាញចំណាប់អារម្មណ៍របស់អ៊ុយក្រែនក្នុងការនាំចូលគ្រឿងយន្តធុនធ្ងន់ជាច្រើនដែលផលិតនៅក្នុងប្រទេសឥណ្ឌាក្នុងគោលបំណងស្តារទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ ជាពិសេសផលិតផលកសិកម្មដូចជាប្រេងផ្កាឈូករ័ត្នជាដើម។

លើសពីនេះទៀតលោក Kuleba បានបន្តការអញ្ជើញក្រុមហ៊ុនឥណ្ឌាឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញក្រោយសង្គ្រាមរបស់អ៊ុយក្រែន។

អ៊ុយក្រែនមានបំណងរៀបចំកិច្ចប្រជុំកំពូលនៃមេដឹកនាំពិភពលោក ដោយមិនរាប់បញ្ចូលរុស្ស៊ី ដើម្បីជំរុញរបៀបវារៈសន្តិភាពរបស់ខ្លួន ដែលរួមមានការដកកងកម្លាំងរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន។

លោក Kuleba បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែនមិនប្រឆាំងនឹងកិច្ចសហការរវាងឥណ្ឌា និងរុស្ស៊ីនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងរបស់ឥណ្ឌាអំពីគោលជំហររបស់អ៊ុយក្រែនទាក់ទងនឹងការគាំទ្រចំពោះសកម្មភាពយោធារបស់រុស្ស៊ី។

លោក Kuleba បានគូសបញ្ជាក់អំពីការកើនឡើងនៃទំនាក់ទំនងរវាងទីក្រុង New Delhi និង Kyiv ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី។

យ៉ាង​ណា​មិញ រុស្ស៊ី​បាន​ច្រាន​ចោល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ទូត​របស់​អ៊ុយក្រែន​ថា​មិន​អាច​សម្រេច​បាន។

អត្ថបទដែលជាប់ទាក់ទង