**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ

ការផ្លាស់ប្តូររបស់ទួរគី ក្នុងការកាត់បន្ថយពាណិជ្ជកម្មជាមួយអ៊ីស្រាអែល គឺជាផលប៉ះពាល់ថ្មីចំពោះទំនាក់ទំនងដ៏តានតឹង

បរទេស៖ ការសម្រេចចិត្តរបស់ប្រទេសទួរគី ក្នុងការបង្កកទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល គឺជាជំហានសម្រេចចិត្តមួយក្នុងទំនាក់ទំនងរវាងរដ្ឋមិនមែនអារ៉ាប់ទាំងពីរនៃមជ្ឈិមបូព៌ា ខណៈដែលពាណិជ្ជកម្មនៅតែមិនប៉ះពាល់ខ្លាំង ទោះបីជាទំនាក់ទំនងទ្វេភាគីមានការកើនឡើង និងធ្លាក់ចុះក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។

ក្រុមអ្នកវិភាគបានឲ្យដឹងថា ទីក្រុងអង់ការ៉ាដឹងថាការកាត់ចំណងពាណិជ្ជកម្មជាមួយអ៊ីស្រាអែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទួរគីយ៉េ ប៉ុន្តែចង់បង្ហាញថាការគាំទ្របុព្វហេតុប៉ាឡេស្ទីនលើសពីប្រាក់ដែលការនាំចេញបង្កើត។

ប្រទេសទួរគី បានប្រកាសពីការផ្អាកពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែលកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសនេះបានដាក់កំហិតលើការនាំចេញលើប្រទេសអ៊ីស្រាអែលកាលពីដើមខែមេសា ដោយគ្របដណ្តប់លើផលិតផលពីដែក រហូតដល់ប្រេងឥន្ធនៈ។

លោក xBatu Coskun អ្នកវិភាគនយោបាយដែលមានជំនាញខាងកិច្ចការទួរគីនៅវិទ្យាស្ថាន Sadeq របស់ប្រទេសលីប៊ី បានប្រាប់ស៊ីនហួថា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan កំពុងប្រើវិធីសាស្រ្តផ្សេងចំពោះទំនាក់ទំនងរបស់ប្រទេសទួរគី ជាមួយអ៊ីស្រាអែល ដោយកត់សម្គាល់ថាទំនាក់ទំនងពាណិជ្ជកម្មធ្លាប់មិនរងផលប៉ះពាល់សូម្បីតែក្នុងអំឡុងពេលមានភាពតានតឹងផ្នែកនយោបាយក៏ដោយ។

សម្រាប់លោក xBatu Coskun ទីតាំងបច្ចុប្បន្នរបស់ទីក្រុងអង់ការ៉ាលើជម្លោះតំបន់ហ្គាហ្សាគឺដើម្បីដោះស្រាយគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែលដោយមិនបែងចែកបញ្ហានយោបាយ និងសេដ្ឋកិច្ច បើទោះបីជាវាមានន័យថា ប្រទេសទួរគី នឹងទទួលរងពីការព្យួរទំនាក់ទំនងពាណិជ្ជកម្មក៏ដោយ។

យោងតាមវិទ្យាស្ថានស្ថិតិទួរគី បានរាយការណ៍ថា ៥.៤ពាន់លានដុល្លារអាមេរិកក្នុងការនាំចេញទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ២០២៣ និងការនាំចូលចំនួន ១.៦ពាន់លានដុល្លារ។

ទំហំពាណិជ្ជកម្មទ្វេភាគីភាគច្រើនពេញចិត្តនឹងប្រទេសទួរគី ហើយក្រុមហ៊ុនរបស់ខ្លួនត្រូវបានគេរំពឹងថានឹងទទួលរងផលប៉ះពាល់ពីការហាមឃាត់លើការនាំចេញ ជាពិសេសក្រុមហ៊ុនដែលមានឯកទេសខាងសម្ភារសំណង់។

លោក Recep Tayyip Erdogan បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សា​តាំង​ពី​ឆ្នាំ​មុន។

តាមទស្សនៈរបស់លោក xBatu Coskun មេដឹកនាំទួរគីប្រហែលជាចង់បន្តការកើនឡើងជាមួយអ៊ីស្រាអែល ខណៈដែលគាត់ឆ្លើយតបនឹងលទ្ធិសាសនា និងអភិរក្សនិយមរបស់គណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាចរបស់គាត់។

លោកប្រធានាធិបតីទួរគី បានប្រឈមមុខនឹងការតបតចំពោះប្រទេសពីសម្ព័ន្ធមិត្តរបស់ខ្លួន និងក្រុមប្រឆាំងចំពោះការមិនកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល ខណៈដែលវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។

លោកប្រធានាធិបតី កាលពីថ្ងៃសុក្របានឲ្យដឹងថា វិធានការរបស់រដ្ឋាភិបាលរបស់លោកក្នុងការបញ្ឈប់ពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ក្នុងគោលបំណងជំរុញប្រទេសនេះទៅរកបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

លោកបានប្រាប់ក្រុមអ្នកជំនួញនៅទីក្រុងអ៊ីស្តង់ប៊ុលថា យើងបានចាត់វិធានការមួយចំនួនដើម្បីបង្ខំឱ្យអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់មួយ និងបង្កើនចំនួនជំនួយមនុស្សធម៌ដើម្បីចូល។ លោកក៏បានប្រាប់ក្រុមអ្នកជំនួញនៅទីក្រុងអ៊ីស្តង់ប៊ុល មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសទួរគី ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍។

ប្រទេសទួរគី និងអ៊ីស្រាអែល បានស្តារទំនាក់ទំនងការទូតឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២២ បន្ទាប់ពីទំនាក់ទំនងដ៏តានតឹងជាច្រើនឆ្នាំ។ ទោះ​ជា​យ៉ាង​ណា វិបត្តិ​ហ្គាហ្សា​បាន​នាំ​ឱ្យ​មាន​ភាព​តានតឹង​ជា​ថ្មី និង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ក៏បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសរបស់ខ្លួននឹងចូលរួមក្នុងសំណុំរឿងប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។

ពេលវេលានឹងប្រាប់ពីរបៀបដែលការសម្រេចចិត្តរបស់ទីក្រុងអង់ការ៉ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ៊ីស្រាអែល ហើយការស្វែងរកដៃគូជំនួសក្នុងពេលមានវិបត្តិមិនមែនជាអ្វីដែលថ្មីសម្រាប់ប្រទេសនោះទេ នេះបើតាមលោក Serkan Demirtas អ្នកវិភាគគោលនយោបាយការបរទេសដែលមានមូលដ្ឋាននៅទីក្រុងអង់ការ៉ាបានប្រាក់ទៅកាន់ស៊ីនហួ។

លោកបានចង្អុលបង្ហាញថា ជាមួយនឹងការដាក់ទណ្ឌកម្មពាណិជ្ជកម្ម ទួរគី កំពុងតែស្វែងរកយ៉ាងសំខាន់ដើម្បីកំណត់គំរូសម្រាប់ប្រទេសដទៃទៀតក្នុងការបង្វិលដៃរបស់អ៊ីស្រាអែលសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍នៅហ្គាហ្សា។

លោកបានបន្ថែមថា យើងនឹងត្រូវតែមើលពីវិសាលភាពនៃផលប៉ះពាល់នៃការដាក់ទណ្ឌកម្មរបស់ទួរគីមកលើសេដ្ឋកិច្ចអ៊ីស្រាអែល និងថាតើប្រទេសផ្សេងទៀតនឹងធ្វើតាមដែរឬទេ។

អត្ថបទដែលជាប់ទាក់ទង