ភ្ញៀវទេសចរទៅម៉ាកាវក្នុងថ្ងៃឈប់សម្រាកបុណ្យពលកម្មមានលើសពី ៦០ម៉ឺននាក់
ម៉ាកាវ៖ ទីក្រុងម៉ាកាវ បានទទួលភ្ញៀវទេសចរប្រមាណ ៦០៥,០០០នាក់ ហើយអត្រាកាន់កាប់សណ្ឋាគារជាមធ្យមគឺប្រហែល ៨៩,២ភាគរយ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ៥ថ្ងៃនៃទិវាពលកម្ម នេះបើយោងតាមស្ថិតិចុងក្រោយពីការិយាល័យទេសចរណ៍រដ្ឋាភិបាលម៉ាកាវ។
ការិយាល័យទេសចរណ៍បានរាយការណ៍ថា ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកក៏ដោយ ចំនួនអ្នកមកដល់ជាមធ្យមប្រចាំថ្ងៃទៅកាន់ម៉ាកាវបានកើនឡើងដល់ ១២១,០០០នាក់ ជាមួយនឹងចំនួន ១៥៤,០០០នាក់នៅថ្ងៃទី០៣ ខែឧសភា។ នេះតំណាងឱ្យការកើនឡើង ២៣.២ភាគរយបើប្រៀបធៀបទៅនឹងជាមធ្យមប្រចាំថ្ងៃនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ក៏បានកត់សម្គាល់ផងដែរថាភ្ញៀវទេសចរប្រហែល ៤៨៧,០០០នាក់មកពីចិនដីគោក ៧៨,០០០នាក់មកពីហុងកុង, ៨០,០០០នាក់មកពីតៃវ៉ាន់ និង ៣២,០០០នាក់មកពីបរទេស។