**មហិច្ឆតាអាលុយមីញ៉ូមពណ៌បៃតងរបស់ចិន រងគ្រោះដោយសារភ្លៀងធ្លាក់ខុសប្រក្រតី និងការដាច់ចរន្តអគ្គិសនី**ជប៉ុន​ចាប់​ផ្តើម​ប្រមាញ់​ត្រី​បាឡែន​ព្រុយ​ធំៗ**ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ**នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសក្នុងខែមិថុនា**របាំង​នៅ​ចំណុច​ទេសភាព​ដ៏​ពេញ​និយម​សម្រាប់​ការ​មើល​ភ្នំ Fuji ត្រូវ​បាន​ពន្យារ​ពេល**រាជទាយាទ អារ៉ាប៊ីសាអូឌីត នឹងយាងទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២០-២៣ ឧសភា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យឯកទេសធ្វើការវះកាត់ ដាក់លលាដ៍ក្បាលត្រឡប់ចូលវិញ ដល់ប្អូនប្រុសពិការដៃម្នាក់**ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក​ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ ​ក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ**រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា**ចិន និងហុងគ្រី បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ**ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ក្រសួងធនធានទឹក ​អញ្ជើញចូលរួមកិច្ចប្រជុំកសាង​កម្ម​វិធីសហប្រតិ​បត្តិការ​លើវិស័យគ្រប់គ្រង​ធនធានទឹកជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី**មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សោកស្ដាយចំពោះការ បាត់បង់ដំរីញី១ក្បាល ដែលជាប់ផុងនៅអូរក្រាក់នៃដែនជម្រកសត្វព្រៃភ្នំព្រិច**ប្រធានាធិបតីចិន បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ែប៊ី​ជាមួយនឹង​ចំណង​មិត្តភាព​កាន់តែ​ស៊ីជម្រៅ និងនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្ត និងប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង**ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំការធ្វើតេស្តរកសារធាតុ​ញៀន នៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជួបទូតបារាំងប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យអប់រំ**ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម**រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ​ក្រសួងធនធានទឹក អញ្ជើញប្រកាសផ្ទេរ និង​តែងតាំង​មុខតំណែងថ្មី​ជា​ប្រធានមន្ទីរធនធានទឹកខេត្តស្ទឹងត្រែង

 


ភ្នំពេញ៖​ នៅថ្ងៃព្រហស្បតិ៍​ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ​ក្រសួងធនធានទឹក និង​ឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​​​បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាសផ្ទេរ​ និង​តែងតាំង​មុខតំណែងថ្មី​ដល់​លោក លំ​ សេរីគុត ជាប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ស្ទឹងត្រែង​។

សូមជម្រាបថា​ ពិធីនេះ​មានការចូលរួមពី​ឯកឧត្តម​ថ្នាក់​ដឹកនាំជាន់ខ្ពស់​​​នៃក្រសួង​ធនធានទឹក និង​ឧតុនិយម​ ឯកឧត្តមប្រធាននិងលោកជំទាវ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្តស្ទឹងត្រែង​​ ឯកឧត្តម​អភិបាលស្តីទី លោក​​អភិបាលរង ​​នៃគណៈអភិបាលខេត្ត​ស្ទឹងត្រែង​ ឯកឧត្តម​ប្រធាន​សាលាដំបូងខេត្ត និង​ឯកឧត្តម​ព្រះរាជអាជ្ញាអមសាលាដំបូង​​ស្ទឹងត្រែង​​​ លោក​នាយ​ក​​​រដ្ឋបាលសាលាខេត្ត​ លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាពជុំវិញខេត្ត​ លោកប្រធា​នក្រុម​ប្រឹក្សា​ក្រុង-ស្រុក លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក​ និង​មន្ត្រីរាជការ​នៃមន្ទីរធនធានទឹក និង​ឧតុនិយម​​ជាច្រើនរូបផងដែរ។

ថ្លែងក្នុងអង្គពិធី​ ឯកឧត្តម​រដ្ឋលេខាធិការ​មានប្រសាសន៍ថា​ ពិធីនាថ្ងៃ​នេះពិតជាមានសារសំខាន់ដែលបាន​​ឆ្លុះបញ្ចាំងអំពី​ការទទួល​​ស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្រសួងធនធានទឹក និង​ឧតុនិយម ក៏​ដូចជា​រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមន្ត្រីរាជការដែលមានស្នាដៃ គុណសម្បត្តិ សមត្ថភាព ឆន្ទៈ និងខិត​ខំ​ប្រឹងប្រែងក្នុង​ការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។

ជាមួយគ្នា​នោះដែរ​ ឯកឧត្តមរដ្ឋលេខាធិការ​​ បានផ្តាំផ្ញើដល់លោក លំ​ សេរីគុត ប្រធាន​មន្ទីរធនធានទឹក និងឧតុនិយម​ខេត្តស្ទឹងត្រែង​ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ចដែល​ថ្នាក់លើប្រគល់​ជូនឱ្យ​អស់ពីកម្លាំងកាយចិត្ត​ ​និង​បន្ត​ដឹកនាំ​មន្ទីរឱ្យ​កាន់តែរីកចម្រើន​ថែមទៀត ​ដោយ​​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងល្អ​ជាមួយមន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ជាពិសេស​ជាមួយអាជ្ញាធរ​ដែនដី​គ្រប់លំដាប់ថ្នាក់ និង​ដៃគូ​អភិវឌ្ឍនានា​ទាំង​ជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា​ លោក​ លំ​ សេរីគុត ត្រូវបានតែងជា​ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ជំនួសលោក​ ប៉ាង ប៉េង​ ដែលត្រូវបានផ្ទេរភារកិច្ច​ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងធនធានទឹក និង​ឧតុនិយម​វិញ​ តាមសំណើរបស់សាមីខ្លួន ​៕

អត្ថបទដែលជាប់ទាក់ទង