រាជទាយាទ អារ៉ាប៊ីសាអូឌីត នឹងយាងទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២០-២៣ ឧសភា
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងកាលពីថ្ងៃសុក្រថា រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman នឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា។
ក្នុងដំណើរទស្សនកិច្ចរបស់ព្រះអង្គ ព្រះអង្គម្ចាស់គ្រោងនឹងជួបជាមួយព្រះចៅអធិរាជ Naruhito និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។
ព្រះអង្គម្ចាស់ Mohammed bin Salman និងលោក Fumio Kishida ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាជាចម្បងលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើបច្ចេកវិទ្យាដែលទាក់ទងនឹង decarbonization ដោយសារការជំរុញរបស់អារ៉ាប៊ីសាអូឌីតក្នុងការផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ចដែលពឹងផ្អែកលើប្រេងរបស់ខ្លួន។
ពួកគេក៏នឹងពិភាក្សាអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងទឹកដីប៉ាឡេស្ទីននៃតំបន់ហ្គាហ្សាស្ទ្រីប។