**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ក្រសួងធនធានទឹក ​អញ្ជើញចូលរួមកិច្ចប្រជុំកសាង​កម្ម​វិធីសហប្រតិ​បត្តិការ​លើវិស័យគ្រប់គ្រង​ធនធានទឹកជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី​ បានអញ្ជើញចូលរួមកិច្ច​ប្រជុំស្តីពីការ​កសាងកម្មវិធីសហប្រតិបត្តិការ​លើវិស័យ​ធនធាន​ទឹក​ និង​វិស័យ​​នានា​របស់​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​ ក្រោមអធិបតីភាព​ឯកឧត្តម​ រស់​ សីលវ៉ា​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​

សូមជម្រាបថា​ កិច្ចប្រជុំ​ដែលរៀបចំដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងបេសកកម្ម​កសាង​កម្មវិធី​សហប្រតិបត្តិការ​លើគ្រប់វិស័យ​នាពេលនេះ​មានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ តំណាងមកពីបណ្តា​​​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំងអស់​របស់​រាជរដ្ឋាភិបាល នៃព្រះរាជាណា​ចក្រ​កម្ពុជា​​។

ឯកឧត្តម​រដ្ឋលេខាធិការ​បានឱ្យដឹងថា​ ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំប្រកបដោយនិរន្តរភាព​​រវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) បាន​ធ្វើឱ្យ​ការកសាងនូវយុទ្ធសាស្រ្តដៃគូ (CPS) និង​​ផែនការអភិវឌ្ឍន៍​លើគ្រប់វិស័យរបស់ប្រទេសកម្ពុជាកើនឡើងដល់កម្រិតល្អប្រសើរ​។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​រដ្ឋលេខាធិការ​បានឱ្យដឹងបន្ថែមទៀត​ថា​ តាមរយៈកិច្ចសហប្រតិបត្តិ​ការដ៏ល្អនេះ​នឹងធ្វើឱ្យ​ប្រទេសកម្ពុជាឈានឡើងមួយជំហានទៀត​ ក្នុងការប្រើប្រាស់ហិរញ្ញប្បទានតាមបែប MFF ដើម្បីអនុវត្តន៍​ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី​ ជាពិសេសការវិនិយោគលើវិស័យគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះ និងកិច្ចប្រតិបត្តិការការពារទឹកជំនន់គ្រប់ប្រភេទ ព្រមទាំង​ចាត់វិធានការដោយប្រសិទ្ធភាពខ្ពស់បំផុតលើការកាត់បន្ថយគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស​ និងការអនុវត្តយុទ្ធសាស្រ្តការពារកុំឱ្យ​កើតមាននូវគ្រោះមហន្តរាយនានាដែលបង្កឡើងដោយសារទឹកផងដែរ។

ឯកឧត្តម​រដ្ឋលេខាធិការបាន​បញ្ជាក់​ឱ្យដឹងថា ឯកឧត្តម Jiang Feng Zhang ប្រធានប្រតិបត្តិការភូមិភាគអាស៊ីអគ្នេយ៍​របស់ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី​​ប្រចាំប្រទេស​ហ្វីលីពីន​ និងលោកជំទាវ Jyotsana Verma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី​​ប្រចាំប្រទេសកម្ពុជា​នឹងសុំជួបរាយការណ៍​លម្អិតលើបណ្តាកម្មវិធីខាងលើជូនឯកឧត្តម​ដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅ​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង