**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ

ក្រុមគ្រូពេទ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យសុខភាពកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង៤ និងអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩

ភ្នំពេញ៖ ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ចារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាល ដែលដឹកនាំដោយលោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ចុះពិនិត្យនិងផ្តល់បើកឱសថ សម្រាប់ព្យាបាលជម្ងឺដល់កម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោកទាំង៤ និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង ៩ ។

ពិធីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីធានានូវសុខភាពរបស់កងកម្លាំងនគរបាលជាតិអោយបានរឹងមាំ ក្នុងការបំរើការងារប្រចាំថ្ងៃ ដែលកំពុងកំពុងប្រចាំការគ្រប់គោលដៅ គ្រប់កងឯកភាពនិងគ្រប់ផ្នែកពាក់ព័ន្ធ។

លោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យសុខាភិបាល បានឲ្យដឹងថា៖ បេសកកម្មនេះ ក្រុមការងារគ្រូពេទ្យនគរបាល ត្រូវបានបែងចែកជា០២ក្រុម និងប្រើប្រាស់ពេលចំនួន០២សប្តាហ៍ទើបបញ្ជប់រួចរាល់។ ជាក់ស្តែងកាលពីថ្ងៃទី ២០ ខែមីនា នេះ ក្រុមការងារទាំង២ក្រុមត្រូវបានបញ្ជប់បេសកម្ម ដែលដឹកនាំដោយលោកស្រី នៅវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ អធិការដ្ឋាននគរបាលស្រុកថ្មពួក និងរសៀលនៅអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីវរសេនីយ៍ទោ សែ សុវ៉ារី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការ ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ បន្តយកចិត្តទុកដាក់ថែទាំចំពោះសុខភាពឲ្យបានល្អ ព្រោះសុខភាពសំខាន់ណាស់ ដោយរៀបចំកន្លែងរស់នៅឲ្យបានស្អាត ហូបស្អាត ផឹកស្អាតនាំមកនូវសុខភាពល្អជាពិសេស កន្លែងធ្វើការគឺត្រូវស្អាតជានិច្ចដើម្បីទទួលបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណះផ្សេងៗ ឲ្យមានភាពកក់ក្តៅ រីករាយសប្បាយចិត្ត និងមានរាល់ពាក្យសំដីត្រូវឲ្យមានសីលធម៌ សុជីវធម៌ ដើម្បីគាត់មានទំនុកចិត្តលើកិច្ចការងាររដ្ឋបាល នគរបាលយើង ៕

អត្ថបទដែលជាប់ទាក់ទង