**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

អតីតគ្រូកីឡាប្រដាល់ដ៏ល្បីប្រចាំខេត្តបន្ទាយមានជ័យម្នាក់ ធ្លាក់ខ្លួនបបក់ត្រីចិញ្ចឹមជីវិត អំពាវនាវរកសប្បុរសជនឲ្យជួយបើកក្លឹបជាថ្មីឡើងវិញ ដើម្បីផ្ទេរក្បាច់គុនឲ្យក្មេងជំនាន់ក្រោយ

ភ្នំពេញ៖ គ្រូប្រដាល់ព្រឹទ្ធាចារ្យកីឡាករជើងចាស់លោកគ្រូ ចាន់ ពៅ ដែលមានអាយុ៧៣ឆ្នាំ ធ្លាប់ធ្វើជាគ្រូបង្ហាត់បង្រៀនកីឡាប្រដាល់ និងជាប្រធានជាសមាគមកីឡាប្រដាល់ប្រចាំខេត្តបន្ទាយមានជ័យដំបូងគេ ដែលបានបណ្ដុះបណ្ដាល កូនសិស្សដែលពេលបច្ចុប្បន្នកូនសិស្សរបស់លោកទទួលបានភាពជោគជ័យខ្លះបើកក្លឹបប្រដាល់ផ្ទាល់ខ្លួនខ្លះជាមន្ត្រីរាជការរហូតមានអ្នកខ្លះបានទៅរស់នៅឯក្រៅប្រទេសផងនោះ ផ្ទុយពីជីវិតរបស់លោកគ្រូដោយសារស្រឡាញ់វិស័យកីឡា និងចិញ្ចឹមកូនសិស្សច្រើនពេកហើយនៅពេលនោះតម្លៃខ្លួន របស់កីឡាមិនសូវបានថ្លៃនិងមិនសូវមានទីផ្សារក្នុងការប្រកួតបណ្ដាលឲ្យលោកគ្រូធ្លាក់ខ្លួនក្រលក់ដីលក់ផ្ទះពេលនេះរូបលោកបានដើរ បបក់ត្រីចិញ្ចឹមប្រពន្ធយ៉ាងកំសត់វេទនានិងបានអំពាវនាវដល់អ្នកមានធនធានជួយបើកភ្លឹបប្រដាល់ឡើងវិញដើម្បីផ្ទេរក្បាច់គុណទៅឲ្យក្មេងជំនាន់ក្រោយ។

ថ្មីៗនេះក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ចំណុចអូតាកុចនៅក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងបានជួបធ្វើបទសម្ភាសន៍ជាមួយលោកគ្រូចាន់ពៅផ្ទាល់ លោកគ្រូចាន់ពៅបានរៀបរាប់ឲ្យដឹងថា៖ រូបលោកមានបងប្អូន៦ នាក់ ប្រុស៣នាក់ ស្រី៣នាក់ ក្នុងត្រកូលរកសិករដែលមានឪពុកឈ្មោះថែមខន ម្ដាយឈ្មោះ ស្វាត យឿន.ដែលមានស្រុកកំណើតនៅភូមិចំការសំរោង ឃុំចំការសំរោង ខេត្តបាត់ដំបង។

ដោយមាននិស្ស័យស្រឡាញ់កីឡាប្រដាល់ណាមួយលោកមានឪពុកមាឈ្មោះ ប៊ុន លី ដែលបានបើកក្លឹបកីឡាប្រដាល់ជាសមាគមកីឡាក្នុងខេត្តបាត់ដំបងមានលោកបានហាត់រៀនកីឡានិងបានឡើងសង្វៀនតាំងពីនៅវ័យក្មេងអាយុជាង ១០ឆ្នាំមកម្ល៉េះ ដោយឡើងប្រដាល់ដើម្បីយកប្រាក់ទៅសិក្សានៅសាលារៀន។រហូតបានជាប់ឌីប្លូម លោកចាប់ផ្ដើមមានឈ្មោះបោះសំឡេងនៅក្នុងឆ្នាំ១៩៧០និងល្បីខ្លាំងក្នុងឆ្នាំ១៩៧៣និងបានជួបប្រកួតជាមួយនឹងកីឡាករកីឡាករកែវអើយ ដៃគូជាសារៈកីឡាករភុំ រី កីឡាករខាប់ភិននិងកីឡាករជាច្រើនទៀតនៅក្នុងជំនាន់នោះ។លោកក៏ធ្លាប់ឡើងទៅប្រកួតនៅប្រទេសថៃដូចជាក្នុងខេត្តជាប់ព្រំដែនរហូតដល់ទីក្រុងបាងកកសរុបជាង៣០ដងផងដែរ។ហើយការប្រកួតរបស់លោកបានធ្វើឱ្យកីឡាករថៃជាច្រើនរូបាក់ស្បាតនិងទទួលស្គាល់ក្បាច់គុនរបស់លោកដែលផ្ដួលកីឡាករទាំងនោះឲ្យចាញ់ខ្លះសន្លប់ខ្លះចាញ់ដោយពិន្ទុដោយសារតែស្នៀតប្រដាល់ពិសេសរបស់លោកគឺក្បាច់សេះហោះ ដែលភាគច្រើនគឺលោកលោតប្រើជង្គង់ និងពុះកែងពីលើ។សម្រាប់ការប្រកួតនៅប្រទេសថៃគឺលោកមិនដែលចាញ់នោះឡើយ។

ដោយសារតែមានការផ្លាស់ប្ដូរប្រទេសជាតិត្រូវធ្លាក់ក្នុងរបបខ្មែរក្រហមលោកគ្រូបានទៅរស់នៅឯខេត្តកំពង់ឆ្នាំងនិងខេត្តកំពត រហូតដល់ឆ្នាំ ១៩៧៩ លោកគ្រូបានវិលមករស់នៅទីក្រុងភ្នំពេញ លុះដល់ឆ្នាំ ១៩៨១ លោកគ្រូបានមកដល់ខេត្តបាត់ដំបង និងបានឆ្លងដែនទៅនៅជំរុំជាយដែនរហូតដល់ឆ្នាំ១៩៩៣ លោកក៏បានវិលមករស់នៅឯស្រុកកំណើតរបស់ប្រពន្ធនៅភូមិគោដ្ឋាន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងចាប់ផ្ដើមបើកសមាគមនិស្ស័យយុវកីឡាកីឡាប្រដាល់គឺក្នុងខេត្តបន្ទាយមានជ័យ តែម្ដងដោយបានទទួលសិស្សមានទាំងប្រុស និងស្រីជាច្រើននាក់។

លោកគ្រូបានបញ្ជាក់ថា៖ ក្រោយពីបានបើកក្លឹបកីឡាប្រដាល់បង្ហាត់បង្រៀនសិស្សពេលនោះនៅក្នុងប្រទេសកម្ពុជាយើងមិនសូវមានទីផ្សារណាមួយតម្លៃខ្លួនកីឡាមិនទាន់បានថ្លៃផងលោកគ្រូ តស៊ូបង្ហាត់សិស្សរហូតដល់ឆ្នាំ២០២៣ ដោយអស់លទ្ធភាពសូម្បីតែចិញ្ចៀននិងខ្សែកប្រពន្ធក៏លោកគ្រូលក់អស់អស់ដែរដើម្បីយកមកមើលជំងឺកូនសិស្សក្រោយមកទៀតលោកគ្រូបានលក់ទាំងដីនិងផ្ទះទៀតផង។
សូមស្តាប់ការលើកឡើងរបស់លោកគ្រូ ចាន់ ពៅ ដែលមានអាយុ៧៣ឆ្នាំ ។

មកដល់បច្ចុប្បន្ននេះក្រោយពីបោះបង់អាជីពជាគ្រូបង្ហាត់កីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរជីវភាពលោកគ្រូកាន់តែលំបាកលំបិនដោយលោកគ្រូដើរបបក់ត្រីដើម្បីចិញ្ចឹមគ្រួសារជួនបានត្រីក៏បានអង្ករច្រកថ្នាំងតែបើមិនបានរកតែអង្កររច្រកឆ្នាំងក៏គ្មានដែរ៕

អត្ថបទដែលជាប់ទាក់ទង