**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ

ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤

ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំពិធីសំណេះសំណាល និងប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការវរៈ ព្រមទាំងកងកម្លាំងនគរបាលនារីទូទាំងខេត្តរតនគិរី។

បន្ទាប់ពីបានស្តាប់នូវខ្លឹមសារលិខិតជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ រួចមកលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” គឺក្នុងគោលបំណងដើម្បីរំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ តាមរយៈមូលបទ ដែលបានកំណត់លើកឡើងនេះ មានភាពស្របគ្នានឹងបរិយាកាស នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងកាន់តែច្រើនឡើងក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ដែលមានន័យថា ស្រ្តី និងក្មេងស្រី ចាំបាច់ត្រូវតែចូលរួម និងអភិវឌ្ឍខ្លួនឲ្យទាន់តាមសភាពការណ៍ ដែលកំពុងវិវត្តទៅមុខឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល។

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានបន្តថា កម្ពុជាក្រោមការដឹកនាំដ៏សកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តពង្រឹងនូវក្របខណ្ឌគោលនយោបាយនានាសំដៅលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងការបង្កើនភាពអង់អាចក្លាហានដល់ ស្រ្តី និងក្មេងស្រី ឲ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានលើកទឹកចិត្ត និងសម្តែងនូវការកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ដល់បងប្អូននគរបាលនារីគ្រប់រូប ដែលបានខិតខំបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារសន្តិសុខ និងសុវត្ថិភាពជូនជាតិមាតុភូមិ។

ក្រោយបញ្ចប់ពិធីសំណេះសំណាលលោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនបាច់ផ្កាដល់ថ្នាក់ដឹកនាំជាស្ត្រីជានិមិត្តរូប និងបានជូនកញ្ចប់ថវិកាដល់នគរបាលនារីទាំងអស់ផងដែរ ព្រមទាំងរៀបចំពិធីពិសារអាហារជួបជុំគ្នាប្រកបដោយភាពរីករាយក្រៃលែង ៕

អត្ថបទដែលជាប់ទាក់ទង