**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច ប្រគល់ផ្ទះ២ខ្នង ជូន​ជនមានពិការភាព​នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល

ភ្នំពេញ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ផ្ទះមូលនិធិជនពិការ២ខ្នង មានទំហំ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពចំនួន ២រូប មានឈ្មោះ លី ម៉េត ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនមានពិការភាពជើងស្តាំ រស់នៅភូមិភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ លឹម លៀង ភេទស្រី អាយុ៥០ឆ្នាំ ជាជនមានពិការភាពដៃម្ខាងដោយ​សារធ្លាក់​ពីលើដើមឈើ ភូមិព្រៃប្រាសាទ ឃុំដើមឫស ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល។

ពិធីនេះមានការចូលរួមជាអធិបតីពីឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកស្រីប្រធានមន្ទីរស.អ.យ.ខេត្តកំពង់ស្ពឺ តំណាងសហភាពសហព័ន្ធវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការខេត្តកំពង់ស្ពឺ និងសាខាខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម ខុម ផលលឿន មានប្រសាសន៍​ថា កន្លងមករាជរដ្ឋាភិបាលតាមរយៈ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានឯកឧត្តម ជា សុមេធី ជារដ្ឋមន្ត្រី តែងតែចង្អុលបង្ហាញនិងយកចិត្តទុកដាក់​ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តគោល​នយោបាយនានាដូចជាការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការគាំពារសង្គមនានាដល់ប្រជាពលរដ្ឋក្រីក្រ។

ឯកឧត្តមបានបន្តថាសម្រាប់ផ្ទះ២ខ្នងនេះ គឺបានមកពី​សប្បុរសជននានាដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ និងថវិកាមួយផ្នែក​ទៀតគឺបានពីបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈកម្មវិធីផ្តល់ផ្ទះនេះ គឺបានបង្ហាញពីការយកចិត្ត​ទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនមានពិការក្រីក្រនៅតាមសហគមន៍ ក្នុងការលើកកម្ពស់គុណភាព​ជីវិតរបស់​គ្រួសារ​ជនមានពិការភាពឱ្យទទួលបានសុខុមាលភាព និង​បង្កើនលទ្ធភាព​ក្នុងការអភិវឌ្ឍជីវភាព។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់គ្រួសារជនមានពិការភាពទាំង២រូប សូមចូលរស់នៅក្នុងផ្ទះថ្មីនេះ សូមឱ្យមានសេចក្តីសុខ សុខភាពល្អ និងសូមជៀសឆ្ងាយពីជំងឺឆ្លងទាំងឡាយ។
ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយ​របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនមាន​ពិការភាព​ដែលទទួលបានផ្ទះថ្មី ក្នុង១នាក់ទទួលបានថវិកា​ចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស៕

អត្ថបទដែលជាប់ទាក់ទង