**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

លោក ពូទីន បានប្រគល់រថយន្តដែលផលិតដោយរុស្ស៊ីដល់លោក គីម ជុងអ៊ុន ក្នុងការបង្ហាញទំនាក់ទំនងរបស់ពួកគេ

សេអ៊ូល៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់អំណោយដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នូវរថយន្តផលិតពីរុស្ស៊ី សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់ ក្នុងការបង្ហាញអំពីទំនាក់ទំនងពិសេសរបស់ពួកគេ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអង្គារ។

របាយការណ៍មិនបានបញ្ជាក់ថាតើរថយន្តប្រភេទណា ឬត្រូវដឹកជញ្ជូនដោយរបៀបណានោះទេ។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍បាននិយាយថា វាអាចបំពានលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការផ្គត់ផ្គង់វត្ថុប្រណីតដល់ប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងដាក់សម្ពាធឱ្យប្រទេសនេះបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងថា ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី Kim Yo Jong និងមន្ត្រីកូរ៉េខាងជើងម្នាក់ទៀតបានទទួលយកអំណោយកាលពីថ្ងៃអាទិត្យ ហើយនាងបានថ្លែងអំណរគុណដល់បងប្រុសរបស់នាងទៅកាន់លោកពូទីន។ លោកស្រី Kim Yo Jong ក៏បានឲ្យដឹងផងដែរថា អំណោយនេះបង្ហាញពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេសរវាងមេដឹកនាំ។

កូរ៉េខាងជើង និងរុស្ស៊ីបានជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេយ៉ាងខ្លាំងចាប់តាំងពីលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុនសម្រាប់កិច្ចប្រជុំកំពូលជាមួយលោកពូទីន។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ី Aurus គឺជាម៉ាករថយន្តប្រណីតរបស់រុស្ស៊ីដំបូងគេ ហើយវាត្រូវបានប្រើប្រាស់នៅក្នុងរថយន្តរបស់មន្ត្រីកំពូលៗ រួមទាំងលោក Putin ចាប់តាំងពីលោកបានប្រើប្រាស់រថយន្ត Limousine Anrus ជាលើកដំបូងក្នុងអំឡុងពិធីសម្ពោធរបស់លោកក្នុងឆ្នាំ២០១៨។

លោក គីម ជុងអ៊ុន មានវ័យ ៤០ឆ្នាំ ត្រូវបានគេដឹងថា មានរថយន្តទំនើបៗផលិតពីបរទេសជាច្រើន ដែលគេជឿថាត្រូវបានរត់ពន្ធចូលប្រទេសរបស់គាត់ ដោយបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។

ប្រភព៖ Time

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

 

អត្ថបទដែលជាប់ទាក់ទង