**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

ទំហំពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុឆ្នាំ២០២៣ តំណាងឱ្យជាង ៧ភាគរយ នៃពាណិជ្ជកម្មសរុបកម្ពុជា

ភ្នំពេញ៖ តម្លៃនៃការនាំចេញ និងការនាំចូលទំនិញ​ឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុរបស់កម្ពុជាបានកើនឡើងដល់៣,៣៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើង៣៤,៨ភាគរយធៀបនឹងឆ្នាំ២០២២។ ទំហំពាណិជ្ជកម្មនេះ តំណាងឱ្យជាង៧ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។
យោងតាមការប្រកាសរបស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានឲ្យដឹងថា ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសមួយជាប់មាត់សមុទ្រ មានទីតាំងទាក់ទាញក្នុងការវិនិយោគ។ ជាមួយគ្នានោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ជាក់ស្តែង គ្រាន់តែនៅពេញមួយឆ្នាំ២០២៣ ពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តមួយនេះ មានតម្លៃដល់ទៅ៣,៣៦ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត៣៥ភាគរយឯណោះ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ទំហំពាណិជ្ជកម្មតាមរយៈតំបន់សេដ្ឋកិច្ចពិសេសមួយនេះ តំណាងឱ្យប្រហែល៧,១៨ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។ ដោយឡែក មិនត្រឹមតែរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជានោះទេ ប៉ុន្តែក៏ជាការរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិត ឱ្យកាន់តែប្រសើរឡើងផងដែរ។

ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំ១១គីឡូម៉ែត្រការ៉េមួយនេះ បានទាក់ទាញការវិនិយោគសរុបចំនួន ២,២៧ពាន់លានដុល្លារ ដោយអាចផ្ទុកសហគ្រាសសរុបចំនួន១៨០មកពីប្រទេសជាច្រើនរួមមាន៖ ចិន អឺរ៉ុប សហរដ្ឋអាម៉េរិក ​ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសផ្សេងទៀតជុំវិញពិភពលោក។ វាបានរួមចំណែកបង្កើតការងារប្រហែល៣ម៉ឺនកន្លែងសម្រាប់ប្រជាជនក្នុងតំបន់។ សូមជម្រាបថា ខេត្តព្រះសីហនុសម្រេចបាន ការរៀបចំគម្រោងសាងសង់ផ្លូវថ្មីចំនួន៣៤ខ្សែ ហើយនិងកំពុងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ និងពង្រីកព្រលានយន្តហោះអន្តរជាតិ ជាពិសេស ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានតម្លៃជាង២ពាន់លានដុល្លារ បាននិងកំពុងជំរុញសក្តានុពលនៃខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែមានកម្រិតខ្ពស់ទ្វេដង។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហៅកាត់ថា SSEZ ជាការបណ្តាក់ទុនរួមគ្នាដោយវិនិយោគិនចិន និងកម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង