**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារ និងថវិកា ជូនដល់សាលាពលទាហានទី៤

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ នៅថៃ្ងទី៥ ខែធ្នូ ឆ្នាំ២០២៣ បានទទួលអំណោយឧបត្ថម្ភរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ ដែលរួមមានស្បៀងអាហារ និងថវិកា សម្រាប់ជួយទ្រទ្រង់ដល់ការងាររបស់សាលាពលទាហានទី៤។

ឧត្តមសេនីយ៍ត្រី ជុយ សីហា បានពាំនាំនូវពាក្យផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដល់នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំង យោធាចារ្យទាំងអស់ នៅក្នុងសាលាពលទាហានទី៤ ត្រូវគោរពអោយបានខ្ជាប់ខ្ជួននូវលក្ខខន្តិកៈ និងបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងគោរពអោយបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់សាលាដែលបានកំណត់។ ត្រូវប្តេជ្ញា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ។ ប្តេជ្ញាការពារាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ និងយុទ្ធិធម៌។ ជាពិសេសជៀសវាងឱ្យឆ្ងាយពីការប្រើប្រាស់នូវគ្រឿងញៀនគ្រប់ប្រភេទ។

សន្តានចិត្តដ៏ប្រពៃរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ បានបង្ហាញយ៉ាងប្រត្យក្សនូវការយកចិត្តទុកដាក់ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ អោយកាន់តែល្អប្រសើរ ធានាបាននូវគុណភាពនៃបរិមាណ និងការគិតគូរដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំង យោធាចារ្យទាំងអស់ ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន។

ឧត្តមសេនីយ៍ត្រី ឈឹង សារុន តាងនាមឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហាន រង និងពលទាហាន ព្រមទាំង យោធាចារ្យ នៃសាលាពលទាហានទី៤ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវ ដែលជានិច្ចកាលតែងបារម្ភអំពីសុខុមាលភាពរបស់យោធិនបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចអោយបានល្អ ជូនជាតិ មាតុភូមិ និងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង