**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!

អ្នកប្រឡងបាក់ឌុបមិនជាប់ កុំអស់សង្ឃឹម អតីតសិស្សម្នាក់ប្រាប់ពីជំនាញ ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន

ភ្នំពេញ៖ យុវជន ម៉ៅ វ៉ាន់ថេន ជានិស្សិតថ្នាក់បរិញ្ញាបត្ររងជំនាញមេកានិកទូទៅនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) លើកទឹកចិត្តដល់យុវជនដែលប្រឡងបាក់ឌុបមិនជាប់ កុំមានការអស់សង្ឃឹម ហើយសូមងាកមកសិក្សាចាប់យកជំនាញបច្ចេកទេសវិញ ព្រោះប្រទេសកម្ពុជាកំពុងត្រូវការអ្នកបច្ចេកទេសជាច្រើន ដូចជាផ្នែកគ្រឿងបន្លាស់នៅតាមរោងចក្រសហគ្រាស ជំនាញជួសជុលគ្រឿងយន្ត ជំនាញមេកានិកទូទៅ ជំនាញអគ្គិសនីជាដើម។

ក្នុងនាមជាអតីតសិស្សប្រឡងមិនជាប់បាក់ឌុបដែរនោះ យុវជន ម៉ៅ វ៉ាន់ថេន បានអំពាវនាវ ដល់យុវជនដទៃទៀតកុំយកពេលវេលាប្រព្រឹត្តអំពើមិនល្អក្នុងសង្គម ហើយត្រូវយកពេលមកសិក្សាជំនាញមួយច្បាស់លាស់ដែលអាចជួយខ្លួនឯងបាននាពេលអនាគតវិញ។

យុវជនដែលស្រឡាញ់ជំនាញមេកានិកទូទៅរូបនេះ ក៏បានចែករំលែកបទពិសោធន៍ថា “ទោះបីជាខ្ញុំប្រឡងមិនជាប់បាក់ឌុបក៏ដោយ តែខ្ញុំតាំងចិត្តថាចូលរៀនថ្នាក់បរិញ្ញាបត្ររងជំនាញបច្ចេកទេសជាមុនសិន ហើយក៏មានគម្រោងបើកអាជីវកម្មផ្ទាល់ខ្លួនផ្នែកមេកានិកទូទៅនៅស្រុកកំណើតពេលរៀនចប់ បន្ទាប់មកបើមានលទ្ធភាពនិងពេលវេលាគ្រប់គ្រាន់នោះខ្ញុំនឹងបន្តសិក្សាថ្នាក់បរិញ្ញាបត្រថែមទៀត”។

ទន្ទឹមនេះ យុវជន ម៉ៅ វ៉ាន់ថេន បានទទួលដំណឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលទៀត សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសចំនួន ១,៥លាននាក់ ដែលនេះជាដំណឹងល្អណាស់សម្រាប់យុវជនដែលមិនទាន់មានជំនាញច្បាស់លាស់ និងមិនមានលទ្ធភាពចូលរៀនជំនាញវិជ្ជាជីវៈ រឺជំនាញបច្ចេកទេស។

ដូចគ្នានេះ យុវជន ច្រឹក ឡេងប៊ុនលី ជានិស្សិតផ្នែកមេកានិករថយន្តនៃវិទ្យាស្ថាន NPIC ក៏យល់ឃើញថាក្នុងនាមយុវជនជាទំពាំងស្នងឬស្សី ត្រូវតែមានជំនាញមួយច្បាស់លាស់ដើម្បីខ្លួនឯង និងគ្រួសារ ប្រសើរជាងយកពេលវេលាដើរលេងច្រើនពេក។ យុវជនរូបនេះ ក៏ជំរុញដល់យុវជនគួរចំណាយពេលខ្លីចូលរៀនជំនាញវិជ្ជាជីវៈ រឺជំនាញបច្ចេកទេសណាមួយដែលខ្លួនស្រឡាញ់ដោយឥតគិតថ្លៃនៅវិទ្យាស្ថាន NPIC តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរាជរដ្ឋាភិបាលបានប្រកាសអនុវត្តជាផ្លូវការហើយ។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងតាមបណ្តោយមហាវិថីឈ្នះឈ្នះ រឺផ្លូវកប់ស្រូវ ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ កំពុងរង់ចាំស្វាគមន៍យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ក៏ដូចជាបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ មានអាយុចាប់ពី១៥ឆ្នាំឡើង អាចចុះឈ្មោះចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១ រយៈពេលខ្លីដោយឥតគិតថ្លៃ លើវិស័យដូចជា វិស័យសំណង់ វិស័យអគ្គិសនីនិងថាមពល វិស័យមេកានិករថយន្ត វិស័យកម្មន្តសាល វិស័យសេវាកម្មធុរកិច្ចនិងព័ត៌មានវិទ្យា វិស័យអេឡិចត្រូនិក វិស័យបរិក្ខាត្រជាក់និងកម្តៅ វិស័យសេវាកម្ម វិស័យទេសចរណ៍ វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម។

សម្រាប់ការស្វែងរកព័ត៌មាននៃការចុះឈ្មោះ និងស្វែងរកព័ត៌មានផ្សេងៗនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) សូមចូលទៅកាន់គេហទំព័រ npic.edu.kh (https://npic.edu.kh/) រឺតាមរយៈហ្វេកប៊ុកឈ្មោះថា NPIC- National Polytechnic Institute of Cambodia (https://www.facebook.com/npic.edu.kh)៕

អត្ថបទដែលជាប់ទាក់ទង