**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ

ឧត្តមសេនីយ៍ឯក អ៉ី សុខឃី និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំដកពិសោធន៍កិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ត្រូវនឹងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងជាបញ្ជាការតំបន់ ក-៩.១ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំដកពិសោធន៍កិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមគោលដៅសំខាន់ៗ, តំបន់ A ច្រកបិទ-បើកផ្លូវចំនួន ១៩គោលដៅ, តំបន B ចែកជា៤ផែន (លិច,កើត,ជើង,ត្បូង) ជុំវិញបរិវេណព្រះបរមរាជវាំង។

នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក កងកម្លាំងនគរបាល និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទស្សនាក្នុងកម្មវិធីពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រកបដោយសុវត្ថិភាព។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់យកអស់កម្លាំងស្មារតី ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក។

ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានលើកឡើងដោយក្តីមោទនៈ ក្នុងពេលដែលឯកឧត្តម រួមជាមួយថ្នាក់ដឹកនាំនគរបាលជាតិ ចុះពិនិត្យតាមបណ្តាគោលដៅ សង្កេតឃើញបងប្អូនប្រជាពលរដ្ឋបង្ហាញពីភាពសប្បាយរីករាយក្រៃលែង ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីពង្រឹងកិច្ចការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា បើទោះបីសភាពការណ៍សន្តិសុខ រយៈពេល ២ថ្ងៃនេះ មានភាពល្អប្រសើរក៏ពិតមែន ប៉ុន្តែកងកម្លាំងយើងទាំអស់ ត្រូវតែបន្តខិតខំបន្ថែមទៀតសម្រាប់ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំងទាំងអស់ផងដែរ ចំពោះការខិតខំរយៈពេល ២ថ្ងៃកន្លងទៅ និងបានលើកឡើងអំពីសណ្តាប់ធ្នាប់ ដោយបងប្អូនអាជីករដាក់តាំងលក់របស់របរ ចំណីអាហារមានរបៀបរាបរយល្អ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសធ្វើដំណើរកម្សាន្តសប្បាយប្រកបដោយសុវត្ថិភាព។

ដោយឡែកនៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទុក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាបញ្ជាការតំបន់ ក-៩.១ បានក្រើនរំលឹក និងផ្តាំផ្ញើឲ្យកងកម្លាំងគ្រប់បណ្តាគោលដៅទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ពង្រឹងលើកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ថ្វាយអង្គព្រះមហាក្សត្រ ក៏ដូចជាជូនថ្នាក់ដឹកនាំកំពូលៗព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋ និងជនបរទេស។ ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នើឲ្យកងកម្លាំងទាំងអស់ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង និងគោរពវិន័យ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ទទួលបានជោគជ័យ។

យោងតាមរបាយការណ៍របស់ អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា គ្រប់ទីបញ្ជាការស្រាល (គិតពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង ១៩:០០យប់ ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣) សភាពការណ៍នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដែលមានបងប្អូនប្រជាពលរដ្ឋប្រមាណ ១.៧០០.០០០នាក់ ចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ជារួមមានភាពល្អប្រសើរ ដោយពុំមានហេតុការណ៍អ្វីគួរឲ្យកត់សម្គាល់នោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង