**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង រៀបចំកម្មវិធីវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា»

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំកម្មវិធីវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា» ដោយមានការចូលរួមពីសិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ចំនួន៤០នាក់ ក្នុងចំណោមនោះមានស្រី១៨នាក់។

ចាប់ផ្តើមវេទិកា ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង តម្រូវឲ្យសិស្សានុសិស្សបំពេញតារាងវាស់ស្ទង់ចំណេះដឹងមុនវេទិការយៈពេល១៥នាទី ដើម្បីវាស់ស្ទង់ចំណេះដឹងពីមុន​របស់ខ្លួនស្តីពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។ តារាងវាស់ស្ទង់ចំណេះដឹង មាន៧សំណួរដែលផ្តោតសំខាន់លើសំណួរទាក់ទងនឹងចំណេះដឹងបឋមរបស់សិស្សានុសិស្សអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។

សកម្មភាពបន្ទាប់គឺលោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានណែនាំខ្លួននិងក្រុមការងារ ដល់សិស្សានុសិស្សទាំងអស់ និងរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងរបបខ្មែរក្រហមមួយចំនួនដូចតទៅ ៖ ការជម្លៀសប្រជាជនដោយបង្ខំ, ការធ្វើការហួសកម្លាំង, ការបំបែកបំបាក់ក្រុមគ្រួសារ, បំបាត់រូបិយប័ណ្ណ សាលារៀន ទីផ្សារ សាសនា វប្បធម៌ប្រពៃណី, ផ្សឹកព្រះសង្ឃ, កម្ចាត់សត្រូវ, ការបញ្ជូនកងទ័ពទៅកាន់ព្រំដែន, ការប្រយុទ្ធជាមួយវៀតណាមនៅតាមព្រំដែន។

ចុងក្រោយ លោក ផេង ពង្សរ៉ាស៊ី បង្ហាញពីនិយមន័យ និងកត្តាគ្រោះថ្នាក់ជាក់លាក់នៃអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍។ លោក ផេង ពង្សរ៉ាស៊ី បានចំណាយរយៈពេល៧០នាទីក្នុងការបង្ហាញទៅកាន់សិស្សានុសិស្សក្នុងវេទិកាថ្នាក់រៀន ហើយសិស្សានុសិស្សខ្លះបានសួរសំណួរទាក់ទងនឹងប្រធានបទរបស់លោកដែរ។

ជាចុងបញ្ចប់នៃវេទិកាសិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍និងការយល់ឃើញពីវេទិកាថ្នាក់ដូចខាងក្រោម ៖
ជា សុផលវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ រៀននៅថ្នាក់ទី១១ នៃវិទ្យាល័យ ប៊ុន រ៉ានីហ៊ុន សែន ព្រៃពោន រៀបរាប់ថា បន្ទាប់ពីបានស្ដាប់បទបង្ហាញក្នុងវេទិកាថ្នាក់រៀនរួចមក ខ្ញុំទទូលបានចំណេះដឹងជាច្រើន ដូចជា ការកកើតនៃរបបខ្មែរក្រហម ការដឹកនាំបែបឃោរឃៅរបស់ខ្មែរក្រហម ដឹងពីទុក្ខវេទនារបស់ប្រជាជន និងចំនួនប្រជាជនស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំយល់ថា យើងត្រូវតែសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងយល់ដឹងជាចាំបាច់ ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញសារជាថ្មីម្តងទៀតនៅក្នុងប្រទេសកម្ពុជា។

កញ្ញា ធាន គីមឡាង ភេទស្រី អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនព្រៃពោន ឲ្យដឹងថា ថ្ងៃនេះខ្ញុំមានអារម្មណ៍ថារំភើបនៅពេលដែលបានមកចូលរួមនៅក្នុងវេទិកា​ថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហម។ ខ្ញុំបានដឹងថាប្រជាជនរស់នៅក្នុងរបបខ្មែរក្រហ​មរងទុក្ខវេទនា បែកបាក់ក្រុមគ្រួសារ និងជម្លៀសចេញពីផ្ទះសម្បែងដោយបង្ខំ។ ខ្ញុំបានអានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅត្រង់ចំណុច ការយាងដំណើររបស់សម្តេចតា និងសម្តេចយាយ ចេញពីទីក្រុងប៉េកាំងឆ្ពោះទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសវៀតណាម។ សម្តេចទាំងទ្វេ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីវៀតណាម។

យុវជនលាស់ ដា ភេទប្រុស មានអាយុ១៧ឆ្នាំ រៀននៅថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រៃពោន លើកឡើងថា ខ្ញុំមានអារម្មណ៍រីករាយ នៅពេលដែលខ្ញុំបានមកចូលរួមនៅក្នុងកម្មវិធីវេទិកាថ្នាក់រៀននេះ ព្រោះបានធ្វើឲ្យខ្ញុំយល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ បញ្ហាប្រឈមចម្បងមួយដែលយើងជួបប្រទះ គឺវេទិកាថ្នាក់រៀនលើកនេះ មិនបានបំពេញតាមផែនការកំណត់ឡើយ។ សិស្សានុសិស្សទាំងអស់ មិនបានធ្វើដំណើរទៅកាន់ទីតាំងវាលពិឃាដខ្មែរក្រហមតាមការគ្រោងទុកឡើយ។ ចំណុចនេះ គឺដោយសារតែវេទិការបស់យើងបានពន្យាពេលរហូតដល់ម៉ោងជាង៣រសៀល ជាពេលវេលាដែលសិស្សទាំងអស់ត្រូវវិលត្រឡប់ទៅកាន់វិទ្យាល័យរបស់ខ្លួនវិញ។ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រៃពោន មានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង និងពីការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង